ខេត្តរតនគិរី: យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចររវាងម៉ូតូនឹងម៉ូតូមួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៧៨ ត្រងចំណុចក្បែរសាលារៀនភូមិ១ ស្តិតនៅភូមិ១សង្កាត់កាចាញក្រុងបានលុង ខេត្តរតនគិរី។
បើតាមការបញ្សក់ពីលោក សួនសាវុធ មេប៉ុស្តិកាចាញបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើង កាលពីវេលាម៉ោង៧នឹង៣០នាទីយប់ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៥
ដែលបង្ករឡើងដោយម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៍ខ្មៅពាក់ស្លាកលេខ រតនគិរី ជិះម្នាក់ឯងពីលិចមកកើតក្នុងស្ថានភាពស្រវឹងដល់ត្រង់ចំណុចកើតហេតុខាងលើក៍រេចង្កូតទៅបុកម៉ូតូមួយគ្រឿងកំពុងជិះបញ្ជ្រស់ទិសគ្នាបណ្តាលឲ្យបុរសជិះម្នាក់ឯងដួលបោកក្បាលនឹងផ្លូវថ្នល់រងរបួសធ្ងន់ផុងលលាក្បាល ត្រូវបានគេស្គាល់ឈ្មោះផុនយឿន ភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី។
រីឯម៉ូតូជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ណុបចាន់ណាក់ ភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរអ្នកបើកបររងរបួសបាក់ដៃខាងឆ្វេងក្នុងទិសដៅពីកើតទៅលិច អ្នករួមដំណើរមានឈ្មោះសាវ រីភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរ រងរបួសស្រាលអ្នកទាំងពីមានទីលំនៅភូមិ តឺនឃុំតឺនស្រុកកូនមុំខេត្តរតនគិរី។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននឹងនគបាលចរាចរខេត្តមកវាស់វែងនៅកន្លែងកើតហេតុនាំយកម៉ូតូទាំង២គ្រឿងទៅរក្សារទុកនៅស្នងការនគបាលខេត្តរងចាំធ្វើការដោះស្រាយជាក្រោយ។ចំណែកជនរងគ្រោះត្រូវបានរថយន្តសាម៉ុយរបស់នគបាលចរាចរខេត្តដឹកបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះបន្ទាន់.។សាវុទ្ធ
ម៉ូតូពីគ្រឿងបុកគ្នាបណ្តាលឲ្យបុរស៣នាក់រងរបួសធ្ងន់ស្រាល
...