ភ្លៀងធ្លាក់ខ្លាំងបង្កទឹកជំនន់នៅ​ខេត្ត​ហ្វូជាន​​ប្រទេសចិនស្លាប់ និងបាត់ខ្លួន១០នាក់

ចែករំលែក៖

មន្ត្រីក្នុងតំបន់​បានប្រកាសកាលពីថ្ងៃទី២៣ ខែកក្កដាថា ​ភ្លៀងធ្លាក់ខ្លាំង​បន្តបន្ទាប់ជាប់គ្នាប៉ុន្មាន​​ថ្ងៃបង្កជា​ទឹក​ជំនន់​​ស្ថិត​នៅភាគខាងកើត​ខេត្ត​ហ្វូជាន ប្រទេសចិនធ្វើ​ឲ្យមនុស្ស៦នាក់​បាត់បង់ជីវិត និង​៤នាក់ផ្សេងទៀត​កំពុងនៅបាត់ខ្លួន។​

សេចក្តីប្រកាសព័ត៌មាន​របស់​នាយកដ្ឋានគ្រប់គ្រង​ និងបង្កាគ្រោះទឹកជំនន់ខេត្ត​ហ្វូជាន​បញ្ជាក់ថា ភ្លៀង​បានចាប់ផ្តើមធ្លាក់ខ្លាំង​កាលពីថ្ងៃអាទិត្យ​ហើយបន្តរហូតមដល់ថ្ងៃនេះស្ថិតនៅភាគកណ្តាល និង​ភាគ​ខាង​លិចខេត្តហ្វូជាន ធ្វើឲ្យប៉ះពាល់មនុស្ស​៤២០.០០០នាក់ និងបង្ខំឲ្យពលរដ្ឋ​រហូតដល់​១៧១.៨០០​នាក់​ត្រូវតែភៀសខ្លួនទៅរកទីទួល​មានសុវត្ថិភាព ការពារពីភយន្តរាយជាយថាហេតុ ។

នៅក្នុងខេត្ត Yunxiao ទីក្រុង Zhangzhou ភ្លៀងបានបន្តធ្លាក់​ខ្លាំង​ចាប់ពីវេលាម៉ោង​៨ព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា រហូតដល់ម៉ោង​២រសៀល ថ្ងៃទី២៣ ខែកក្កដា ។ ប៉ុន្តែ​នៅក្នុងរដ្ឋ Liancheng  ទីក្រុង Long yan នៅទីនោះ​ទទួលរងគ្រោះខ្លាំងជាងគេ ។ ភ្លៀងធ្លាក់ខ្លាំង​ធ្វើឲ្យជនលិច​ទន្លេ​ហូរកាត់​និង​ជន់​លិចលំនៅឋានពលរដ្ឋ ជាក់ស្តែង​កម្ពស់ទឹកបានកើនឡើងជាង២ម៉ែត្រ​កាលពីថ្ងៃទី២៣ ខែកក្កដា។ គ្រោះធម្មជាតិនេះ​ដែរ​បានបណ្តាលឲ្យដាច់ចរន្តអគ្គិសនី​ ចរន្តទឹកស្អាតប្រើប្រាស់ ប្រព័ន្ធទូរគមន៍​មនាគមន៍​ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត។

តាមការប៉ាន់ប្រមាណ​របស់​ផ្នែក​ពាក់ព័ន្ធ​បញ្ជាក់ថា គ្រោះធម្មជាតិនេះ​ផងដែរ​បានធ្វើឲ្យខូចខាតលំនៅឋាន​១១.០០០ខ្នង បំផ្លាញ​ផ្ទៃដីបង្កបង្កើន​ផល​ពលរដ្ឋ​២៦.២២០​ហិកតា ដែលធ្វើ​ឲ្យ​ខាតបង់ទឹកប្រាក់ប្រមាណ៤.២ពាន់លានយន់(លុយនចិន)។

ការិយាល័យ​ឧតុនិយមប្រចាំតំបន់​បានបញ្ជាក់ថា រហូតមដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែកក្កដា ព្យុះភ្លៀង​មានការថមថយ​បន្តិចហើយ។ កាលពីថ្ងៃពុធ ស្ថិតនៅក្នុងខេត្ត​Hubei ភាគកណ្តាល​របស់ចិន​ឯណោះវិញ គ្រោះធម្មជាតិនេះ​បានបណ្តាលឲ្យ​ប៉ះពាល់​មនុស្ស៣៦០.៧០០នាក់ នៅតាមបណ្តាស្រុក ខណ្ឌ និងទីក្រុង​ទាំង​១៤។ នេះបើតាម​ការបញ្ជាក់របស់នាយកដ្ឋាន​កិច្ចការស៊ីវិលខេត្ត ។

ប្រភពបន្តថា រហូតមកដល់វេលាម៉ោង២រសៀល ម៉ោងនៅក្នុងតំបន់ ថ្ងៃទី២៣ ខែកក្កដា នៅទីតាំង​ខាង​លើនេះ​ គ្រោះធម្មជាតិបានធ្វើឲ្យប៉ះពាល់ផៃ្ទដីបង្កបង្កើនផលរបស់ពលរដ្ឋ​៣៦.៩៥០​ហិកតា លំនៅឋាន​១៤៥​ខ្នង​ត្រូវបាក់រលំ ដែលគិតជាទឹកប្រាក់ខូចខាត​មានប្រមាណ១០.៩លានដុល្លារ ៕

b083fe95d630171acb8d19

...

13391959_11n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print