ខេត្ដបាត់ដំបង ៖ ក្មេងប្រុសអាយុ៩ឆ្នាំ ម្នាក់ត្រូវរន្ទះបាញ់ស្លាប់ពេលរត់លេង ខណៈមេឃកំពុងភ្លៀងនៅមុខផ្ទះបណ្ដាលឱ្យឆេះរោលជាំពេញខ្លួនកាលពីវេលា ម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០១៥ នៅភូមិពុកឆ្មា ឃុំ អន្លង់វិល ស្រុកសង្កែ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមាន ភ្លៀងធ្លាក់មួយមេលាយឡំដោយខ្យល់ កន្ដ្រាក់និងរន្ទះ ។ ខណៈនោះមានក្មេងរត់ លេងទឹកភ្លៀងស្រាប់តែរន្ទះបានបាញ់ ក្មេងប្រុសរងគ្រោះឈ្មោះយឿត ភារម្យ អាយុ៩ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ បណ្ដាលឱ្យស្លាប់តែម្ដង។
ក្រោយពីកើតហេតុទើបមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថ កិច្ចចុះមកពិនិត្យក្មេងប្រុសរងគ្រោះ ហើយបានប្រគល់សពឱ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ ៕ លីហ៊ាង