ពលរដ្ឋរាប់រយអ្នកបានប្រមូលផ្តុំគ្នានៅកណ្តាលផ្លូវក្នុងប្រទេសស៊ីរី ដើម្បីតាមដានសកម្មភាពកាត់ទោសរបស់ក្រុមអិស្លាមបង្កើតរដ្ឋ ទៅលើបុរស២នាក់ជាប់ចោទពីបទលួចទ្រព្យសម្បត្តិគេ។
ជនល្មើសទាំងពីរនាក់ត្រូវបានបិទមុខ ដាក់ឲ្យអង្គុយនៅលើកៅអីឈើនិងតុមួយ ក្រុមអិស្លាម៣នាក់កាន់ពួកគេជាប់ហើយម្នាក់ទៀតចាប់ទាញដៃដាក់កាំបិទពីលើ។ ខ្មាន់កាំភ្លើងមួយរូបទៀតមានតួនាទីវាយទៅលើកាំបិទកាត់ដៃឲ្យដាច់ដោយវាយតែមួយផុងប៉ុណ្ណោះ។
ការដាក់ទណ្ឌកម្មបែបនេះត្រូវបានក្រុមអិស្លាមបង្កើតរដ្ឋផ្សព្វផ្សាយតាមបណ្តាញសង្គម ។ សកម្មភាពផ្សព្វផ្សាយខាងលើត្រូវបានមេដឹកនាំក្រុមអិស្លាម លោក Abu Bakr Al bangdadi បានហាមប្រាមផ្សព្វផ្សាយរូបភាពនៅលើបណ្តាញអិធឺណែត។
ក្រុមអិស្លាមបង្កើតរដ្ឋកាន់តែល្បីល្បាញដោយសារតែអំពើសហាវព្រៃផ្សៃ ហើយផ្សព្វផ្សាយនៅតាមបណ្តាញសង្គមទៀតផង។ មេដឹកនាំក្រុមIS បានផ្ញើរលិខិតដល់អ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយ មិនឲ្យបង្ហោះរូបភាពប្រហារជីវិតឬដាក់ទោសនានារបស់ក្រុមខ្លួនដែលធ្វើឲ្យប៉ះពាល់ដល់ក្រុមអិស្លាមដទៃទៀត។
ក្រុមអិស្លាមបង្កើតរដ្ឋតែងតែផាកពិន័យអ្នកដែលប្រព្រឹតល្មើរដោយរូបភាពផ្សេងៗ អ្នកដែលផិតក្បថត្រូវគប់ដុំថ្មរហូតដល់ស្លាប់។ ចំណែកអ្នកដែលឆក់ប្លន់នៅតាមដងផ្លូវនឹងត្រូវបោះដែកគូលលើដៃ ឬកាត់ដៃចំណែកអ្នកដែលផឹកស្រាត្រូវវាយ៨០រំពាត់ ចំណែកអ្នកស្រឡាញភេទដូចគ្នាត្រូវកាត់ទោសប្រហារជីវិត។
ក្រុមអិស្លាមបង្កើតរដ្ឋកាត់ដៃជនល្មើសលួចទ្រព្យសម្បត្តិគេនៅកណ្តាលផ្លូវ
...