អ្នកគ្រូសិល្បៈ​បុរាណ​ប្រចាំ​នៅ​សាលា​វិចិត្រសិល្បៈ ស៊ិ​ន​ សា​ម៉ា​ដឹក​ឆូ​ ​ ធ្លាក់ខ្លួន​ឈឺ​ធ្ងន់

ចែករំលែក៖

​ភ្នំពេញ​៖​ លោកយាយ​ ស៊ិ​ន​ សា​ម៉ា​ដឹក​ឆូ​ ដែល​ជា​គ្រូសិល្បៈ​បុរាណ​ប្រចាំ​នៅ​សាលា​វិចិត្រសិល្បៈ​ និង​ធ្លាប់​មាន​ស្នាដៃ​ជា​ច្រើន​នោះ​ បាន​នឹង​កំពុង​តែ​ញាំញី​ដោយ​ជំងឺ​ដែល​រួម​រិ​ត​ធ្វើ​ឲ្យ​រូបរាង​កាយ​ស្គមស្គាំង​មាន​តែ​ស្បែក​ដណ្តប់​ឆ្អឹង​។​

​ថ្នាក់ដឹកនាំ​សមាជិកសមាគម​សិល្បករ​ខ្មែរ​ បាន​ធ្វើ​ដំណើរ​សាកសួរ​សុខទុក្ខ​អ្នកគ្រូ​ ស៊ិ​ន​ សា​ម៉ា​ដឹក​ឆូ​ ស្ថិត​នៅ​គេហដ្ឋាន​ជាន់​ទី​១​តូច​ចង្អៀត​នា​សង្កាត់​ផ្សារ​កណ្តាល​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​ នៅផ្ទះ​ដែល​មិន​មាន​របស់​អ្វី​មាន​តម្លៃ​ ក្រៅ​តែ​ពី​លិខិត​សរសើរ​មួយ​ចំនួន​ដែល​ព្យូ​រ​នៅ​លើ​ជញ្ជាំង​ ។​ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​នឹក​ស​ង្វេ​ក​ គឺ​លោកយាយ​ ស៊ិ​ន​ សា​ម៉ា​ដឹក​ឆូ​ ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​សិល្បៈ​បុរាណ​បាន​សម្រាកសម្រាន្ត​ជាប់​នៅ​នឹង​កន្ទេល​ក្រោក​ពុំ​រួច​។​

​លោកយាយ​បញ្ជាក់​ដោយ​សំឡេង​មុត​ស្រួយ​ថា​ លោកយាយ​បាន​ ចំណាយពេល​ស្ទើរ​ពេញ​មួយ​ជីវិត​ចុង​ក្រោយ​ដើម្បី​ការងារ​សិល្បៈ​ពិសេស​លើ​ការ​ជួយ​បណ្តុះបណ្តាល​ក្មេងៗ​ជំនាន់​ក្រោយ​ពោល​គឺ​ចាប់តាំងពី​បញ្ចប់​សម័យ​ប៉ុ​ល​ពត​ម្ល៉េះ​។​

ពេល​នេះ​លោកយាយ​មាន​វ័យ​៧៥​ឆ្នាំ​ហើយ​ហើយ​កន្លង​មក​ លោកយាយ​គឺជា​សាស្ត្រាចារ្យ​ដែល​បាន​រៀន​ចប់​ កម្រិត​អនុ​បណ្ឌិត​ផ្នែក​របាំ​បុរាណ​និង​ចម្រៀង​បុរាណ​ ហើយ​បាន​បម្រើ​ការ​នៅ​ក្នុង​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​របស់​ក្រសួង​ វប្បធម៌​ ដោយ​មាន​នាទី​បង្ហាត់បង្រៀន​សិស្ស​នៅ​ក្នុង​សាលា​វិចិត្រសិល្បៈ​ ។​ ​

លោកយាយ​រៀបរាប់​ថា​ លោកយាយ​ជា​គ្រូបង្ហាត់​ផ្នែក​របាំ​បុរាណ​ ដូច​ជា​របាំ​ស្វា​ តួ​នេន​រោង​ ល្ខោនខោល​ បង្ហាត់​ច្រៀង​បុរាណ​ ចម្រៀង​សម្រាប់​របាំ​បុរាណ​ មហោរី​ ស្មូត​កំណាព្យ​និង​ចម្រៀង​ប្រពៃណី​គ្រប់​ជំនាន់​។​

​ក្រៅពី​នេះ​លោកយាយ​ក៏​ជា​អ្នកនិពន្ធ​ចម្រៀង​ និពន្ធ​កំណាព្យ​ អត្ថបទ​ស្មូត្រ​ និង​សាច់​រឿងល្ខោន​ដែល​មាន​ស្នាដៃ​រាប់​មិន​អស់​សម្រាប់​សិស្ស​នៅ​ សាលា​វិចិត្រសិល្បៈ​និង​ក្រសួង​វប្បធម៌​ផង​ដែរ​ ។​ ​

លោកយាយ​ប្រាប់​ដែរ​ថា​ បច្ចុប្បន្ន​មាន​តារា​សម្ដែង​និង​តារាចម្រៀង​ល្បីឈ្មោះ​ជា​ ច្រើន​នៅ​ក្នុង​ពិភព​សិល្បៈ​ធ្លាប់​ទទួល​បានការ​បណ្ដុះបណ្ដាល​ ដោយ​ផ្ទាល់​ពី​លោកយាយ​ដែរ​។​

​បញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​ មាន​រូបរាង​កាយ​ស្គមស្គាំង​សល់​ស្បែក​ដណ្ដប់​ឆ្អឹង​នេះ​ គឺ​ដោយសារ​លោកយាយ​ហើម​សរសៃ​ធ្ងន់ធ្ងរ​អស់​ប្រមាណ​ជា​៤​ឆ្នាំ​មក​ហើយ​និង​ស្រប​ពេល​ដែល​មិន​មាន​លទ្ធភាព​ទៅ​ទទួល​ការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​ ជំនាញ​ផង​ លោកយាយ​ក៏​ធ្លាក់ខ្លួន​ដើរ​លែង​រួច​ ហើយ​ស្វិត​ខ្លួន​សល់​តែ​ស្បែក​និង​ឆ្អឹង​ប្រមាណ​ជាង​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។​

​លោកយាយ​បញ្ជាក់​ថា​ ពី​មុន​លោកយាយ​គ្រាន់តែ​ស្គម​ទេ​ ប៉ុន្តែ​អាច​ដើរ​បាន​ ដោយ​លោកយាយ​នៅ​តែ​ទៅ​បង្ហាត់​សិស្ស​ និង​ហៅ​សិស្ស​មក​រៀន​ច្រៀង​ មក​រៀន​របាំ​ដល់​ផ្ទះ​បាន​នៅឡើយ​ទេ​ គឺ​ទើបតែ​ជិត​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ​ ដែល​ជំងឺ​ប្រែ​ទៅ​ជា​ធ្ងន់​ក្បាល​រហូត​ងើប​មិន​រួច​។​ ក្រៅពី​នោះ​ លោកយាយ​ក៏​មាន​សភាព​រលាក​ខ្នង​និង​មាន​អាកា​រៈ​ចុង​ឆ្អឹងខ្នង​ ត្រង់​កន្លែង​ដែល​ឆ្អឹង​កោង​ខ្លាំង​ដែល​ទំនង​មក​ពី​លោកយាយ​ ប្រឹង​រាំ​របាំ​ស្វា​ពេក​និង​ខំ​ចំកោង​ខ្នង​ក្នុង​ពេល​បង្ហាត់​របាំ​ ដល់​សិស្ស​ច្រើន​ឆ្នាំ​ ។​ ​

បញ្ជាក់​ក្នុង​ឱកាស​ដឹកនាំ​សមាជិកសមាគម​សិល្បករ​ខ្មែរ​ចុះ​សួរសុខទុក្ខ​ គ្រូសិល្បៈ​បុរាណ​រូប​នេះ​ដែរ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ លោក​ សុះ​ ម៉ាច​ បាន​ប្រកាស​ថា​នឹង​បើក​យុទ្ធនាការ​គៀរគរ​រក​ ជំនួយ​ជួយ​ដល់​លោកយាយ​បន្ថែម​ពីលើ​ថវិកា​ចំនួន​២០០​ដុល្លារ​ដែល​ខាង​ សមាគម​ចុះ​យក​ទៅ​ឲ្យ​ ដើម្បី​សម្រួលការ​លំបាក​ដល់​លោកយាយ​ ស៊ិ​ន​ សា​ម៉ា​ដឹក​ឆូ​។​

​លោក​បញ្ជាក់​ថា​ ទោះបីជា​សមាគម​មិន​មាន​លទ្ធភាព​ជួយ​ឱ្យ​បាន​ច្រើន​ជា​ដុំ​កំភួន​ក៏​អាច​កៀរគរ​រក​សប្បុរសជន​ ដើម្បី​ជួយ​បន្តបន្ទាប់​ផង​ដែរ​ ។​ សូម​ឱ្យ​នាំ​គ្នា​ថែរក្សា​សម្បត្តិ​មរតក​មនុស្ស​រស់​ ។​ សមាគម​សិល្បករ​ខ្មែរ​មិន​ដែល​ព្រងើយកន្តើយ​ដោយ​មិន​ឈឺឆ្អាល​ចំពោះ​ព្រឹទ្ធាចារ្យ​នោះ​ទេ​យើង​កំពុង​តែ​នាំ​គ្នា​គិតគូ​និង​ជ្រើសរើស​បន្ត​ទៀត​ក្នុង​ការ​ចុះ​សួរសុខទុក្ខ​សិល្បករ​ផ្សេង​តាម​គ​ម្រោ​យ​ដោយ​មិន​ដកថយ​ ។​ ​

សមាជិក​ក្នុង​ក្រុមប្រឹក្សាភិបាល​សមាគម​សិល្បៈករ​ខ្មែរ​ លោក​ កុយ​ ស៊ី​ឌឿ​ន​ បញ្ជាក់​ដែរ​ថា​លោក​ក៏​ជា​អតីត​សិស្ស​នៅ​សាលា​វិចិត្រសិល្បៈ​ផ្នែក​ល្ខោន​ បា​សាក់​និង​ល្ខោននិយាយ​ បាន​លើក​ឡើង​ថា​លោកយាយ​គឺ​សាស្ត្រាចារ្យ​សិល្បៈ​បុរាណ​ដ៏​ល្បី​ដែល​គ្មាន​អ្នក​ណា​ មិន​ស្គាល់​នោះ​ទេ​ សម្រាប់​អ្នករៀន​នៅ​សាកលវិទ្យាល័យ​វិចិត្រសិល្បៈ​។​ លោក​និយាយ​ថា​គាត់​មិន​គួរ​មក​ឈឺ​ពិបាក​ម្នាក់ឯង​ដូចនេះ​ទេ​ ព្រោះ​គាត់​ធ្លាប់​សាង​ស្នាដៃ​ច្រើន​ណាស់​ខាង​ផ្នែក​សិល្បៈ​បុរាណ​ ។​

​អ្នក​នាង​ចាន់​ តារា​ទី​ អតីត​សិស្សសាលា​វិចិត្រសិល្បៈ​ផ្នែក​យីកេ​ បាន​អះអាង​ថា​លោកយាយ​ជា​គ្រូ​របស់​ខ្លួន​ដែល​មាន​ទេព​កោសល្យ​សិល្បៈ​បុរាណ​ ពេញ​ខ្លួន​គួរ​ឲ្យ​ស្ងើចសរសើរ​ ដោយ​ក្រៅពី​ចេះ​គ្រប់​ទម្រង់​សិល្បៈ​បុរាណ​ ក៏​អាច​ច្រៀង​ចម្រៀង​របាំ​បុរាណ​បាន​ពីរោះ​និង​ជា​អ្នកជំនាញ​ផ្នែក​តុបតែង​សំលៀក​បំពាក់​និង​គ្រឿង​លម្អ​បែប​បុរាណ​ដល់​អ្នកសិល្បៈ​ផង​ដែរ​ ៕​ វ​ឌ្ឍ​នា

svtr-1

svtr

20140507_04c

svtr-2

...

sleep

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print