នគរបាលប៉ុស្តិ៍ព្រៃវែងបានឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាតុលាការ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រៃវែងចាប់ឃាត់ខ្លួននៅភូមិទួលសំបួរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ នាវេលាម៉ោង3:30នាទីរសៀលថ្ងៃទី23 ខែកក្កដា ឆ្នាំ2015 តាមដីការបស់តុលាការ។

នគរបាលខណ្ឌដង្កោបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះផាន់ រតនា ភេទប្រុស អាយុ27ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ទីកន្លែងកំនើត នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទីលំនៅបច្ចុបន្បន្នរស់នៅភូមិសំបូរ សង្កាត់ព្រៃវែងខណ្ឌដង្កោ។ ប្រភពដដែលបានបន្តថា ជនសង្ស័យខាងលើត្រូបានឃាត់តាមដីការលេខ06 ចុះថ្ងៃទី6 ខែមករា ឆ្នាំ2015 ដោយថៅក្រមស៊ើបសួរ លោក ជួន សុរាសី។
ពាក់ព័ន្ឋជួនដូរគ្រឿងញៀន ប្រព្រឹត្តនៅចំនុចភូមិសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោរាជធានីភ្នំពេញ កាលពីថ្ងៃទី28 ខែមិថុនា ឆ្នាំ2014 បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិ 40 នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។

សមត្ថកិច្ចបានបន្តថាជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋានកសាងសំណុំរឿង បញ្ចូនមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។រហូតដល់ព្រឹកថ្ងៃទី24 ខែកក្កដា ឆ្នាំ2015 នគរបាលដង្កោបានបញ្ចូនជនសង្ស័យឈ្មោះ ផាន់ រតនា នៅសាលាដំបូងរាជធានីភ្នំពេញផ្តន្នាទោសតាមផ្លូវច្បាប់៕ជីម ភារ៉ា

...

IMG-20150724-WA0031

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print