បង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិចិន៣នាក់ និងរឹបអូសគ្រឿងញៀនជាង ៣០ គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ : ជនជាតិចិន៣នាក់ត្រូវបានសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការបង្ក្រាបពាក់ព័ន្ធទៅនឹងករណីកែឆ្នៃម៉ូតូគ្រឿងញៀននៅរាជធានីភ្នំពេញព្រមទាំងរឹបអូសបានគ្រឿងញៀនជាង៣០គីឡូក្រាម ។
គួររំលឹកថាបាត់ការបង្ក្រាបករណីកែច្នៃនិងជួញដូរគ្រឿងញៀនខាងលើនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៥ និង ៣០ នាទីដោយ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ស៊ុំ ណារ៉ាក់ នាយករងមន្ទីរ លោកវរសេនីយ៍ទោ នួន ច័ន្ទ និងលោក វរសេនីយ៍ទោ ប៉ែន ណុល ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សម្របសម្រួលដោយ លោក ស៊ិត វណ្ណ: ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងព្រះសីហនុ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីកែច្នៃ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ៣ចំណុចផ្សេងគ្នាជាបននតបន្ទាប់ ចំណុចទី១៖ នៅខុនដូបុរីប៉េងហួត(បឹងស្នោ) បន្ទប់លេខB16-16/B2 ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចំណុចទី២៖ នៅមុខផ្សារម៉ាតហ័រណង សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងចំណុចទី៣៖ នៅបន្ទប់លេខ១៦០៨ នៃសណ្ឋាគារសមុទ្រខៀវ ភូមិ១ ក្រុម១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ជាលទ្ធផលបាមឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន៣នាក់ :
១-ឈ្មោះ CHO SHIH JIE ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន(តៃវ៉ាន់)។
២-ឈ្មោះ LI ZHI ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន
៣-ឈ្មោះ PENG ZHENGCHENG ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន ។
ព្រមតាំងចាប់យកវត្ថុតាងរួមមាន :
១-ហេរ៉ូអ៊ីន ទម្ងន់ 3 kg 206.97g
២-ម៉្សៅក្រាមពណ៌ផ្កាឈូកខ្ចី (MDMA) ទម្ងន់ 4 kg 330g
៣-មេតំហ្វេតាមីន(ICE)ទម្ងន់ 9 kg 244g
៤- មេតំហ្វេតាមីន(WY) ទម្ងន់ 648g
៥- កេតាមីន(Ketamine) ទម្ងន់ 7 kg 993g
៦- សារធាតុរាវ(Ketamine)ចំនួន ២១៥ ដប ទម្ងន់ 2 kg 150g
៧-ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់ 2 kg 882.88g
សារធាតុញៀន សរុប 30 kg 454.85g
សារធាតុផ្សំ សរុប 56 kg 521.40g ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕

...

ដោយ ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print