កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តក្រចេះ ចុះឆែកឆេទីតាំងឃ្លាំងបញ្ចាំដែលលួចធ្វើអាជីវកម្មគ្មានច្បាប់

ចែករំលែក៖

ខេត្តក្រចេះ៖ ក្រោយពីការចុះឆែកឆេរករបស់កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត និងស្រុក ក្រោមបញ្ជាដឹកនាំពីលោកហាក់ ហ៊ាន់ ព្រះរាជអាជ្ញាររងខេត្ត ទៅលើទីតាំងឃ្លាំងបញ្ចាំដែលលួចធ្វើអាជីវកម្មគ្មានច្បាប់មួយកន្លែងនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ និងបានរកឃើញមានម៉ូតូចំនួនជាង ១០គ្រឿង សុទ្ឋសឹងជាម៉ូតូអត់ពន្ឋ សមត្ថកិច្ចបានសម្រេចចាប់រឹបអូសម៉ូតូទាំងនោះមករក្សាទុកដើម្បីមានវិធានការបន្ត។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលលោក គុណ សោភណ្ឌ បានឲ្យដឹងថា ទីតាំងទទួលបញ្ចាំសម្ភារៈមួយកន្លែងនេះ បានលួចធ្វើអាជីវកម្មខុសច្បាប់រយៈពេលយូរ ហើយនគរបាលក៏ទើបតែស្រាវជ្រាវបង្រ្កាបក្រោយ ពីមានការចាប់ខ្លួនជនម្នាក់ពាក់ព័ន្ឋ និងករណីឆបោកម៉ូតូ និងបានលួចយកទៅបញ្ចាំនៅឃ្លាំងខុសច្បាប់មួយនេះ៕

13151886_1562667210698571_8554114074274119080_n

ដោយ៖ សីលា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print