សេចក្តីជូនដំណឹងស្តីពីការ ព្យាករធាតុអាកាស ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃសម្ពាធទាបដែលស្ថិតនៅភាគខាងលើ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីកម្រិតពីខ្សោយទៅមធ្យម។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និង សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C។
បណ្តារាជធានីខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន៖
សីតុណ្ហភាពអប្បបរមាមានពី២៣-២៥°C និង សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C។
នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។

៣-តំបន់មាត់សមុទ្រ ៖
សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C។
នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្រក្នុងកម្រិតពីមធ្យមទៅបង្គួរ។
យោងលើស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន៕

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print