នាវាដឹកទំនិញធំៗដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធ្វើចរាចរណ៍ទំនិញនៅលើពិភពលោក

ចែករំលែក៖

នាវាដែលមានទំហំធំជាងគេបំផុតដែល មានប្រវែងរហូតដល់៤៥៨ម៉ែត្របានក្លាយជានាវាវែងនិងធំបំផុតធ្វើចរាចរណ៍នៅលើដែនសមុទ្រដែលគេចាត់ទុកថា ជាកោះ ចលនាមួយ។ ក្នុងចំណោមនាវាដែលធំហើយវែងបំផុតនៅលើពិភពលោកក្នុងនោះមានទាំងនាវាអាមេរិកផងដែរ ។

១-នាវាដឹកប្រេង Knock Nevis មាន ប្រវែង៤៥៨ម៉ែត្រ
នាវាដឹកប្រេង Knock Nevis ឬហៅថា នាវាSeawise Giant ត្រូវបានគេស្គាល់ដូចជាស្ដេចនៃបណ្ដានាវាដឹកប្រេងដោយសារតែវាមានប្រវែងដល់ទៅ៤៥៨ម៉ែត្រ និង ទទឹង៦៩ម៉ែត្រ។ នាវាKnock Nevis ចាប់ ផ្ដើមផលិតនៅឆ្នាំ១៩៧៩ហើយរួចរាល់ នៅឆ្នាំ១៩៨១ ប៉ុន្ដែនាវានោះរងការបំផ្លាញនៅក្នុងសង្គ្រាមអុីរ៉ាក់-អុីរ៉ង់។ ក្រោយមក នាវា Knock Nevis បានជួសជុលនិងដាក់ឱ្យប្រើប្រាស់ឡើងវិញនៅឆ្នាំ១៩៩១ ហើយ ពេលនេះគេចាត់ទុកនាវានោះដូចជាកោះ ចលនានៅលើដែនសមុទ្រ។ នាវាខាង លើមានចំណុះ៥៦៤.៧៦៣តោនដែល អាចផ្ទុកបានប្រេង៦៥០ពាន់ម៉ែត្រគូប ស្មើនឹង៤,១លានធុង។ នៅពេលផ្ទុក ទំនិញពេញផ្នែកបាតនាវាលិចចូលក្នុង ទឹកដល់ទៅ២៤,៦ម៉ែត្រ ទាំងនោះហើយធ្វើឱ្យនាវាមិនអាចឆ្លងកាត់ដៃសមុទ្រឬ ព្រែកជីកSuez និងPanama បានឡើយ ។

២-នាវា Emma Marsk របស់ដាណា ម៉ាកប្រវែង ៣៩៦,៨ម៉ែត្រ
នាវា Emma Marsk សម្រាប់ដឹកកុង តឺន័រធំបំផុតលើពិភពលោកនាពេលបច្ចុប្បន្ន ជារបស់ក្រុមហ៊ុនA.P. Moller-Maersk ។ នាវានេះបានដាក់តាមឈ្មោះរបស់ភរិយាម្ចាស់ក្រុមហ៊ុនដែលទទួលមរណភាព ហើយបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០០៦ ។ កន្លងមក ក្រុមហ៊ុនក៏មាននាវាដឹកកុងតឺន័រដល់ទៅ៨គ្រឿងដាក់ឈ្មោះតែ១ គឺEmma Maersk ប៉ុន្ដែមកទល់ពេលនេះ នាវាបានប្ដូរឈ្មោះទាំងអស់នៅសល់តែនាវាធំជាងគេបំផុតតែមួយប៉ុណ្ណោះ ។ក្រុមហ៊ុនក៏មានគម្រោងផលិតនាវាដឹកកុងតឺន័រធំជាងនាវានាពេលបច្ចុប្បន្ននេះដែរ ។

នាវាដឹកកុងតឺន័រEmma Marsk មាន ប្រវែង៣៩៦,៨ម៉ែត្រ ទទឹង៥៦,៤០ម៉ែត្រ កម្ពស់១០០ម៉ែត្រ។ ជាមួយនឹងទំហំដ៏ធំនេះនាវាអាចដឹកកុងតឺន័របានរហូតដល់ ១១ពាន់កុងតឺន័រដែលអាចរៀបទទឹងបាន២២កុងតឺន័រ និងកម្ពស់៨កុងតឺន័រ ។

៣-នាវាទេសចរណ៍ Oasis of the seas របស់ Bahamas ប្រវែង៣៦០ម៉ែត្រ
នាវា Oasis of the seas មានចំណុច ពិសេសៗជាងគេបំផុតនៅលើពិភពលោក ដោយវាមានទំហំធំ មានគ្រឿងសង្ហារិម ប្រណីតៗ មានសេវាកម្មបម្រើល្អបំផុត សម្រាប់អ្នកទេសចរធ្វើដំណើរនៅលើដែនសមុទ្រដែលមានសុវត្ថិភាពបំផុត។ នាវា​ទេសចរណ៍ខាងលើផលិតឡើងតាមការ កុ​ម្មង់របស់ក្រុមហ៊ុន Royal Caribbean ​International ដែលធ្លាប់បំបែកឯតទគ្គ ​កម្មនៅលើពិភពលោក។ នាវានេះបានបើកសាកល្បងជាលើកដំបូងពីប្រទេសហ្វាំងឡង់ទៅកាន់រដ្ឋមីអាមីសហរដ្ឋអាមេរិក។ ប្រាក់សម្រាប់ផលិតនាវាមានដល់ទៅ ១,២៤ពាន់លានដុល្លារ និងប្រាក់ចំណាយ សម្រាប់បើកសាកល្បងមានដល់ទៅ២,៥ ពាន់លានដុល្លារ។ នាវានោះបានបើក ដំណើរការបម្រើភ្ញៀវទេសចរនៅខែសីហា ឆ្នាំ២០១០ ។ នៅក្នុងនាវានោះមានសេវាកម្មគ្រប់ប្រភេទមានទាំងទីផ្សាររមណីយ ដ្ឋាន និងតំបន់លំហែកាយ បន្ទប់ស្នាក់នៅស្មើនឹងសណ្ឋាគារលំដាប់ផ្កាយ៦។ នាវា ខាងលើអាចបម្រើភ្ញៀវទេសចរ៥.៣០០ នាក់ ។

៤-នាវាទេសចរណ៍ Queen Mary 2 ប្រវែង៣៤៥ម៉ែត្រ
នាវាទេសចរណ៍ Queen Mary 2 មានភាពល្អប្រណីតនិងថ្មីបំផុតនៅលើពិភពលោក។ នាវានេះបានចាប់ផ្ដើមដំណើរ កម្សាន្ដឆ្លងកាត់មហាសមុទ្រដំបូងគេបង្អស់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៤ ។ នាវា នេះមានការតុបតែងយ៉ាងល្អប្រណីត ដូចជានាវាទេសចរណ៍ទី៣ផងដែរ ។

៥-នាវាផ្ទុកយន្ដហោះ USS Enter-praiz (CVN-65) ប្រវែង ៣៤២,៣ម៉ែត្រ
នាវាផ្ទុកយន្ដហោះដើរដោយថាមពល បរមាណូ CVN-65 ជានាវាដំបូងគេបង្អស់ របស់កម្លាំងទាហានជើងទឹកអាមេរិកនិងនៅលើពិភពលោកទាំងមូល។ នាវាផ្ទុក យន្ដហោះនេះបានដាក់ឱ្យដំណើរការនៅ ឆ្នាំ១៩៦១។ នាវាមានអាយុកាលដំណើរ ការត្រឹមឆ្នាំ២០១៣ប៉ុណ្ណោះ។ នៅក្នុងនាវាមានរោងចក្របរមាណូចំនួន៨ ហើយពេល នេះកំពុងតែដំណើរការធម្មតា។
នាវាផ្ទុកយន្ដហោះ Enterpraiz (CVN-65) បានដាក់ចុះទឹកនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៦០ ក្លាយជានាវាផ្ទុកយន្ដហោះធំជាងគេបំផុតនិងមានកម្លាំងខ្លាំងបំផុតលើ ពិភពលោកនាពេលនោះ។ ខុសប្លែកជាមួយ នាវាផ្ទុកយន្ដហោះដែលផលិតក្រោយៗ នេះ ដោយនាវាEnterpraiz (CVN-65) មាន គ្រាប់បែកច្រើនជាង១,៥ដងនៃនាវាធម្មតា។ អ្វីដែលពិសេសនោះនាវាខាងលើមិនចាំបាច់បន្ថែមថាមពលនៅពេលកំពុងធ្វើ សកម្មភាពដោយរោងចក្រថាមពលនៅ ខាងក្នុងគឺគ្រប់គ្រាន់សម្រាប់នាវានេះធ្វើ ចរាចរណ៍ទាំងយប់ទាំងថ្ងៃដល់ទៅ១៣ ឆ្នាំ។

ទាំងនោះជានាវាដែលមានទំហំធំជាង គេបំផុតដែលកំពុងធ្វើចរាចរណ៍នៅលើដែន សមុទ្រ។ ក្រៅពីនាវាធំៗទាំង៥ក៏នៅមាន នាវាជាច្រើនទៀតដែលមានទំហំធំមិន ចាញ់នាវាខាងលើនោះដែរ ដូចជានាវា ចម្បាំងYamato ជានាវាចម្បាំងធំជាងគេ បំផុតលើពិភពលោកមានប្រវែង២៦៣ ម៉ែត្រត្រូវបានជប៉ុនប្រើប្រាស់នៅក្នុង សង្គ្រាមលោកលើកទី២។ នាវាមុជទឹក ៩៤១របស់រុស្ស៊ីមានប្រវែង១៧២ម៉ែត្រ ដើរដោយថាមពលបរមាណូដូចគ្នាដែល គេឱ្យរហស្សនាមថា ជាត្រីឆ្លាមនៅបាត សមុទ្រ។ នាវានោះបំពាក់កាំជ្រួចមីស៊ីល ដល់ទៅ២០ដើមដោយមីស៊ីល១ដើមៗ បំពាក់ក្បាលគ្រាប់បរមាណូ១០គ្រាប់។ ចំនួនសព្វាវុធនៅក្ន្នុងនាវានោះអាចវាយ ប្រហារក្នុងពេលតែមួយទៅលើគោលដៅចំនួន២០០នៅដីគោកឬអាចកម្ទេចក្នុង បរិវេណ៧ពាន់គីឡូម៉ែត្រក្រឡា ៕

Oasis_of_the_Seas

uss-enterprise-cvn-65-920-23

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print