លោក សាយ សំអាល់ អនុញ្ញាតឱ្យលោកស្រីបណ្ឌិត Kundhavi Kadiresan ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អនុញ្ញាតឱ្យលោកស្រីបណ្ឌិត Kundhavi Kadiresan ឧបការី នៃអគ្គនាយកអង្គការ FAO និងជាតំណាងអង្គការ FAO ប្រចាំតំបន់អាសុីប៉ាសុីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងអង្គការ FAO។

លោករដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវអំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការធ្វើទំនើបកម្មស្ថាប័ន និងការកែសម្រួលតួនាទី ភារកិច្ចរបស់ស្ថាប័នទទួលបន្ទុកការងារអភិវឌ្ឍន៍ និងការងារអភិរក្សឱ្យនៅដាច់ពីគ្នា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសព្រៃឈើ និងសម្បទានដីសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យអង្គការ FAO បន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដើម្បីរួមចំណែកដល់ការពង្រឹងប្រសិទ្ធភាពការងារក្នុងវិស័យកសិកម្ម និងធនធានធម្មជាតិ សំដៅធានាដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕

13124710_682003545272103_2059155380636794662_n

13177713_682003518605439_9021317987023599337_n

13173667_682003551938769_6991478532366066485_n

13151840_682003558605435_8490264887816205222_n

13095779_682003595272098_2072338040858807591_n

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print