ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យកាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ បានបញ្ជូន និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងម្នាក់ជាអ្នកបើករថយន្តជា Camry Hybrid បុកម៉ូតូបណ្តាល ឲ្យផ្ទះឆេះចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ រហូតមានស្លាប់២នាក់ និងរបួស៤នាក់ នៅខណ្ឌមានជ័យ ទៅកាន់តុលាការ ដើម្បីបន្តការសួរនាំ និងចាត់ការតាមនីតិវិធី។
គេនៅចាំបានថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញដែលកើតឡើង រវាងរថយន្តម៉ាក Camry Hybrid ពណ៌ស ស៊េរី២០០៩ ពាក់ស្លាកលេខ ភ្នំពេញ 1W-6796 បើកបរដោយ ឈ្មោះ រ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលធ្វើដំណើរ ទិសដៅពីជើងទៅត្បូង បានបុកជាមួយម៉ូតូចំនួន ០២គ្រឿងម៉ាក Viva ពណ៌ខ្មៅ និង ម៉ាក Smash V ពណ៌ខ្មៅ (ទិសដៅស្របគ្នា) បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរ ស្លាប់ចំនួន០២នាក់ (ប្រុស), របួស០៤នាក់ (ប្រុស)។
ក្នុងករណីនេះដែរបណ្តាលឲ្យឆេះខូចខាត រថយន្តម៉ាក Camry Hybrid ១គ្រឿង និងឆេះខូចខាតម៉ូតូ ម៉ាក Smash V ពណ៌ខ្មៅ១គ្រឿង ៕
ប្រាថ្នា