បទ”រាំញីកែងជើង” របស់ដេវីត និងពេជ្រ សោភា ទទួលបាន៤ម៉ឺនដុល្លារពីសម្តេចតេជោ

ចែករំលែក៖

ភ្នំពេញ៖ បទចម្រៀង “រាំញីកែងជើង” របស់តារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង ពេជ្រ សោភា និងលោក ដេវីត(G-Davith) បានធ្វើឲ្យកក្រើកដល់មហាជននាអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្រៅពីការសរសើរដោយផ្ទាល់មាត់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក៏បានផល់រង្វាន់លើកទឹកចិត្តដល់តារាចម្រៀងពីររូបនេះនូវទឹកប្រាក់ចំនួន៤ម៉ឺនដុល្លារផងដែរ។

យោងតាមការបញ្ជាក់របស់គេហទំព័រ”សិល្បករកម្ពុជា”ដែលជាគេហទំព័ររបស់សមាគមសិល្បករខ្មែរបានបញ្ជាក់ថា “ពិតជារំភើបមែន កញ្ញាពេជ្រ សោភា និងលោក ដេវិត ទទួលបានថវិការចំនួន 40000$ (បួនម៉ឺនដុល្លារ) ពីសម្តេចអគ្គមសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គឺដើម្បីលើកទឹកចិត្តដល់តារាទាំងពីររូបនេះ ក្នុងការដែលខិតខំប្រឹងប្រែងតែងនិពន្ធនិងច្រៀងបទថ្មីមិនចំលងពីបរទេស ហើយបទដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសរាំសប្បាយរីករាយពេលចូលឆ្នាំខ្មែរ រហូតដល់ឆក់បេះដូងសម្តេចតេជោ ហ៊ុន សែន និងមន្រ្តីកំពូលៗក្នុងប្រទេសរាំកម្សាន្តសប្បាយផងដែរនោះ គឺបទ រាំញីកែងជើង បទនេះគឺជាបទមួយដែលល្បី និងទទួលបានការគាំទ្រខ្លាំងបំផុត ។” ប្រភពបន្តថា“ដំណឹងល្បីថាថវិការដែលពេជ្រសោភានិងដេវិតទទួលបានគឺមានអ្នកសិល្បករនិយាយតៗគ្នា មិនតែប៉ុណ្ណោះក៏មានការបញ្ជាក់យ៉ាងច្បាស់ពីមន្រ្តីផ្តាយពីរម្នាក់ថា ពេជ្រ សោភានិងដេវិត ពិតជាបានទទួលថវិការលើកទឹកចិត្តពី ពូ (សម្តេចតេជោ) ពិតប្រាកដមែន!” ។ ទោះបីជាយ៉ាងណាតាំងនាមឲ្យ ផេក សិល្បករកម្ពុជា ក៏សូមថ្លែងអំណរអរគុណ សម្តេចតេជោដែលបានយកចិត្តទុកដាក់ ជួយលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរ ជាពិសេសលើកទឹកចិត្តស្នាដៃកូនខ្មែរឲ្យមានកម្លាំងចិត្តក្នុងការតែងនិពន្ធនិងផលិតបទថ្មីៗបន្ថែមទៀត ។

គេនៅមិនទាន់ស្វែងរកការបញ្ជាក់ណាមួយពីសំណាក់តារាចម្រៀង ពេជ្រ សោភា និងលោក ដេវីត នៅឡើយខណៈដែលទូរស័ព្ទរបស់អ្នកទាំងពីរមិនមានអ្នកទទួល។ ទោះជាយ៉ាងណាក្តីប្រភពពីសមាគមសិល្បករខ្មែរបានលើកឡើងថា តារាចម្រៀងពេជ្រ សោភា បានទៅទទួលថវិកាដោយផ្ទាល់ពីក្រុមការងារសម្តេចតេជោ ក្រោយពិធីបុណ្យចូលឆ្នាំថ្មីចប់ភ្លាមៗដោយនាងមកតែម្នាក់ឯងប៉ុណ្ណោះ ប៉ុន្តែគេនៅមិនទាន់ដឹងទេថា ការបែងចែកប្រាក់លើកទឹកចិត្តនេះយ៉ាងដូចម្តេចនោះទេ។

គួរបញ្ជាក់ថា បទ”រាំញីកែងជើង”គឺជាបទចម្រៀងដែលផលិតដោយផលិតកម្ម ហង្សមាស ដែលជាស្នាដៃនិពន្ធថ្មីដែលបទចម្រៀងនិពន្ធដោយអ្នកនាងពេជ្រ សោភា និពន្ធបទភ្លេងនិងច្រៀង ដោយលោក ដេវីត៕

12654595_1139459669400069_6079104190273822510_n

IMG_0876

IMG_0869

10981703_1150539751625394_1521682026041633448_n

12718132_1174181532594549_3519467684741188458_n

12661890_1150540628291973_8114029012208536966_n

12552856_1131436103535759_3073046959352135539_n

12472336_1190792834266752_6662751580238083473_n

12321697_1181767238502645_5901883557133055572_n

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print