ជនសង្ស័យ០៣នាក់ ត្រូវសមត្ថកិច្ចខណ្ឌដង្កោចាប់ខ្លួនពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់  នៅវេលាម៉ោង០១ និង៣០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចដីឡូគ្មានលេខ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

     នគរបាលខណ្ឌដង្កោ បានឱ្យដឹងថា ៖ ជនសង្ស័យចំនួន ០៣នាក់ដែលឃាត់ខ្លួនរួមមាន ៖ ទី១-ឈ្មោះ ណេង រ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​ទី ២-ឈ្មោះ សុខ វណ្ណី ភេទប្រុស អាយុ២២ឆ្នាំ  ជនជាតិខ្មែរ មានទីលំនៅភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ និងទី៣-ឈ្មោះ អុល វណ្ណ (ហៅញ៉ញ) ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

      ចំណែកវត្ថុតាងដកហូតរួមមាន ៖ 

-ក្រាមពណ៌សថ្លាចំនួន ០៥កញ្ចប់ថង់

-ទុយោសម្រាប់ជក់ថ្នាំញៀនចំនួន ០២

-ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន 

-សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

     បច្ចុប្បន្ននេះ ជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគបាលខណ្ឌដង្កោ ចាត់ការតាមច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print