ស្ត្រី​អ្នកលក់​បាយ​មុខ​រោងចក្រ​ម្នាក់​ស្លាប់​ទាំង​ព្រឹក​ ដោយសារ​ត្រូវ​រថយន្ត​បុក

ចែករំលែក៖

​ភ្នំពេញ​៖​ ស្ត្រី​ម្នាក់​បាន​បាត់បង់​ជីវិត​បន្តា​ប់​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​រថយន្ត​បុក​ជាមួយ​ម៉ូតូ​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ភូមិ​អង្គ​កែវ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​ ​

ជន​រង​គ្រោះ​ឈ្មោះ​ យឹ​ម​ អូន​ ភេទ​ស្រី​ អាយុ​៤៤​ឆ្នាំ​ មុខរបរ​លក់​បាយ​នៅ​មុខ​ រោងចក្រ​ មាន​ទីលំនៅ​ភូមិ​បែក​ចាន​ ស្រុក​អង្គ​ឈ្នួល​ ខេត្តកណ្តាល​ ជិះ​ម៉ូតូ​ម៉ាក​គុប​មូល​ អត់​ផ្លា​ក​លេខ​ ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​ម៉ាក់​ FRONTIER​ ពាក់​ផ្លា​ក​លេខ​ កោះកុង​ 2A​ 0720​ បើកបរ​ដោយ​ឈ្មោះ​ ពៅ​ ថាវ​វ៉ា​រី​ ភេទ​ប្រុស​ អាយុ​23​ឆ្នាំ​ ក៏​ត្រូវ​រថយន្ត​បុក​តែ​ម្តង​៕​ សុខា​ សែន​ជ័យ​

unnamed

...

IMG-20150725-WA0048

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print