ខេត្ដឧត្ដរមានជ័យ ៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ នៅស្នាក់ការគណ បក្សប្រជាជនខេត្ដឧត្ដរមានជ័យមាន រៀបចំពិធីស្ដាប់បឋកថាស្ដីពីការវិវឌ្ឍរីក ចម្រើនរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍គន់ គីម សមាជិក អចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល និង ជាប្រធានក្រុមការងារគណៈកម្មាធិការ កណ្ដាលចុះជួយខេត្ដឧត្ដរមានជ័យ និង មានការចូលរួមពីសមាជិក សមាជិកា គណបក្សប្រជាជនខេត្ដឧត្ដរមានជ័យរាប់ ពាន់នាក់ ។
នៅក្នុងឱកាសនោះ លោកនាយឧត្ដម សេនីយ៍គន់ គីម បានអញ្ជើញឡើងបក ស្រាយបឋកថា ស្ដីពីការវិវឌ្ឍរីកចម្រើន របស់គណបក្សប្រជាជនកម្ពុជា និងរាជ រដ្ឋាភិបាល ដោយបានលើកឡើងពីការ ខិតខំប្រឹងប្រែងស្ដារ និងកសាងប្រទេស ជាតិរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគំនិតឈ្លាស វៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា និងមន្ដ្រីជាន់ខ្ពស់របស់បក្សជា ច្រើនរូបទៀត ។ សមិទ្ធផលជាច្រើន ដែលកើតមាននៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺអាស្រ័យដោយ ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជម្នះឧបសគ្គជាច្រើន ឈានទៅរក សុខសន្ដិភាព និងការអភិវឌ្ឍជូនប្រទេស ជាតិ និងប្រជាជន ។
ជាមួយនេះដែរ មានតែគណបក្ស ប្រជាជនតែមួយគត់ ដែលបានកសាង ប្រទេសជាតិរីកចម្រើន រួមជាមួយនិង ការដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋដល់ មូលដ្ឋានធ្វើឱ្យប្រជាពលរដ្ឋយើងមាន ទំនុកចិត្ដនិងបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេស ឈានទៅរកការរីកចម្រើនជាលំដាប់ ។
បន្ទាប់មក ស ថាវី សមាជិកគណៈ កម្មាធិការកណ្ដាល និងជាប្រធានគណៈ កម្មាធិការបក្សប្រជាជនខេត្ដឧត្ដរមាន ជ័យបានឡើងរាយការណ៍នូវគោលជំហរ និងទិសដៅរបស់គណបក្សប្រជាជនកម្ពុជា ខេត្ដឧត្ដរមានជ័យ ដោយប្ដេជ្ញាការពារ ដាច់ខាតរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ពង្រឹងសន្ដិ សុខសណ្ដាប់ធ្នាប់ផ្ទៃក្នុង គាំទ្របេក្ខភាព សម្ដេចតេជោ ជានាយករដ្ឋមន្ដ្រីអាណត្ដិ ទី៦ និងអាណត្ដិបន្ដបន្ទាប់ទៀត បន្ដផ្សព្វ ផ្សាយពីការរីកចម្រើនរបស់ជាតិ ក្រោម ការដឹកនាំដោយរាជរដ្ឋាភិបាលមកពី គណបក្សប្រជាជនកម្ពុជា បន្ដផ្សព្វផ្សាយ ពីការរីកចម្រើនរបស់ជាតិ អំពីគោល នយោបាយបក្ស និងរាជរដ្ឋាភិបាល ស្រាវជ្រាវ និងចាត់វិធានការរាល់ការ ជេរប្រមាថថ្នាក់ដឹកនាំបក្ស និងរាជរដ្ឋា ភិបាល សហការសាមគ្គីភាពផ្ទៃក្នុងបក្ស ឱ្យកាន់តែល្អ ព្រមទាំងគោរពអនុវត្ដ តាមអនុសាសន៍ និងការចង្អុលបង្ហាញ របស់ប្រធានក្រុមការងារថ្នាក់កណ្ដាល ដែលជានិច្ចកាលតែងគិតគូ និងនៅជាប់ ជាប្រចាំជាមួយសមាជិកបក្ស បង្កើន ភាពកក់ក្ដៅ និងកម្លាំងចិត្ដដ៏ធំធេងដល់ សមាជិកបក្សទាំងអស់ ។
ជាមួយគ្នានេះដែរ លោកស ថាវី ក៏បានលើកឡើងពីបញ្ជា៥ចំណុចសំខាន់ៗ ដែលជាទិសដៅរបស់ប្រមុខរាជរដ្ឋាភិ បាលបានដាក់ចេញចំពោះកងកម្លាំង ប្រដាប់អាវុធគឺ ១-មេបញ្ជាការ និង បញ្ជាការ ត្រូវរងចិត្ដទុកដាក់ចំពោះកង ទ័ពរបស់ខ្លួនឱ្យបានល្អ ,២-ពង្រឹងសណ្ដាប់ ធ្នាប់សង្គម កម្ចាត់ចោរប្លន់ប្រដាប់ អាវុធជួញដូរមនុស្ស គ្រឿងញៀន និង អនុវត្ដភូមិ-ឃុំមានសុវត្ថិភាព ,៣- ធានាកុំឱ្យមានអំពើភេរវកម្មកើតឡើង នៅកម្ពុជា ,៤-មេបញ្ជាការ មេបញ្ជា ការរងត្រូវចូលរួមចំណែកជួយសមត្ថ កិច្ចគយ ពន្ធដារ ដើម្បីប្រមូលថវិកា ជួយជាតិ និង៥-ធានាមិនឱ្យមានបដិវត្ដ ពណ៌ នៅកម្ពុជាដោយតម្លៃណាក៏ដោយ ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ កម្លាំងប្រដាប់អាវុធ មិនអព្យាក្រឹត្យ រវាងបក្សនយោបាយជាមួយរដ្ឋនោះទេ ព្រោះការបង្កើតកម្លាំងប្រដាប់អាវុធ ឡើង គឺដើម្បីការពាររដ្ឋធម្មនុញ្ញ ការ ពារនិងអនុវត្ដច្បាប់ជាឧបករណ៍របស់រដ្ឋ ក្នុងការការពារជាតិ ការពារប្រជាជន ៕ ប្រាថ្នា