ការដេញថ្លៃសាងសង់និងជួសជុលទំនប់១ខ្សែក្នុងឃុំព្រែកក្របៅមិនប្រក្រតី

ចែករំលែក៖

ខេត្តកំពង់ចាម ៖ គម្រោងដាក់ឲ្យដេញថ្លៃសម្រាប់ កិច្ចសន្យាការងារសាងសង់ និងជួសជុលទំនប់១ ខ្សែរបស់ក្រុមប្រឹក្សាឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាមធ្វើឡើង កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅក្នុងសាលាឃុំព្រែក្របៅ ដែលមានតម្លៃទឹកប្រាក់ប៉ាន់ស្មានចំនួន១៩៥៩៥ដុល្លារ ហើយត្រូវរ៉ូវគ្នាក្នុងតម្លៃទឹកប្រាក់ចំនួន១៩០០០ដុល្លារ ត្រូវបានគេមើលឃើញថាមិនមានតម្លាភាពឡើយ ព្រោះក្រុមហ៊ុនអ្នកដេញ ថ្លៃមានគ្នាជិត៣០នាក់នៅ ចាំទទួលប្រាក់ទឹកតែហើយអ្នក ដែលចូលរួមដេញថ្លៃចូលទៅក្នុងប្រអប់មានគ្នាតែ៣នាក់ប៉ុណ្ណោះ ។ មុនពេលដេញថ្លៃពួកគេបាននាំគ្នាចរចាដោយស្ងាត់ៗនៅខាងក្រៅសាលាឃុំដើម្បីធ្វើយ៉ាងណាទាញយកទឹកប្រាក់របស់គម្រោងនេះឲ្យបានតម្លៃខ្ពស់។

នៅពេលដេញថ្លៃបានសម្រេចហើយពួកគេនាំគ្នាទៅចែកលុយគ្នាយ៉ាងសប្បាយចិត្ត ។ ទោះជាយ៉ាងណាគណៈកម្មាការក្រុមប្រឹក្សា ឃុំព្រែកក្របៅមើលមិនឃើញភាពមិនប្រក្រតីក្នុងការដេញថ្លៃនេះឡើយ ។

ប្រជាពលរដ្ឋបានសំណូមពរដល់ថ្នាក់ដឹកនាំស្រុកខេត្ត គួរតែដាក់កម្លាំងឲ្យចុះត្រួតពិនិត្យឲ្យបានល្អិតល្អន់ រាល់គម្រោងដែលដាក់ឲ្យដេញថ្លៃសាងសង់ និងជួសជុលដូចនៅសាលាឃុំព្រែក្របៅនេះផង ៕

s

s-1

...

s-2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print