គំនូសសញ្ញាចរាចរណ៍ត្រូវបានប្រើប្រាស់ដើម្បីឱ្យការធ្វើឱ្យចរាចរណ៍លើផ្លូវសាធារណៈមានរបៀបរៀបរយ និងធានាសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ : ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា, គំនូសសញ្ញាទី១ ជាសញ្ញាភ្លោះជាប់ បែងចែងទិសចរាចរ (DOUBLE YELLOW SOLID LINE) តាមបណ្ដោយទ្រូងផ្លូវ គំនូសសញ្ញាភ្លោះជាប់ពណ៌លឿង ប្រើសម្រាប់បែងចែងទ្រូងផ្លូវជាពីរទិសចរាចរផ្ទុយគ្នា និងហាមបើកបរជាន់ ឬឆ្លងកាត់។ គំនូសសញ្ញានេះប្រើលើផ្លូវដែលមានចរាចរច្រើន ឬនៅត្រង់ផ្លូវកោងគ្រោះថ្នាក់ ឬត្រង់ស្ពាន។
គំនូសសញ្ញាទី២ ជាគំនូសសញ្ញាជាប់ បែងចែកគន្លងផ្លូវ (WHITE SINGLE SOLID LINE) ជាគំនូសជាប់ទោល ពណ៌ស តាមបណ្ដោយទ្រូងផ្លូវ ដែលប្រើសម្រាប់បែងចែកគន្លងផ្លូវចរាចរ នៅជិតផ្លូវប្រសព្វ។ អ្នកបើកបរមិនត្រូវឆ្លងកាត់គំនូសនេះដើម្បីប្ដូរគន្លងផ្លូវឡើយ។

គំនូសសញ្ញាទី៣ ជាគំនូសសញ្ញា កំណត់ជាយផ្លូវ (EDGE LINE) នៅតាមបណ្ដោយជាយផ្លូវ គំនូសជាប់ទោល ពណ៌ស ត្រូវបានប្រើសម្រាប់កំណត់ជាយផ្លូវឱ្យយានជំនិះធ្វើចរាចរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងរាយការណ៍ករណីផ្លូវថ្នល់ត្រូវការជួសជុលថែទាំ ករណីគំនូសសញ្ញារលប់ ផ្លាកសញ្ញាមានការបាក់បែក ឬបង្គោលសញ្ញាដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា ៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print