លោករដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាត គណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ខេត្តកំពង់ចាម : នៅក្នុងបរិវេណស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម ខេត្តកំពង់ចាម នាវេលាម៉ោង ៨:៣០ព្រឹក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និង ០៣ឃុំ នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាត គណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំជាប់ឆ្នោតអាណត្តិទី៥ ឆ្នាំ២០២២។
សូមបញ្ជាក់ថា, កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាច្រើន ព្រមជាមួយនិងសមាជិកសមាជិកាបក្សនៅមូលដ្ឋាន សរុបចំនួន ៦៤៨ នាក់ ក្រោមអធិបតីភាពលោក យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម ៕


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print