កូនប្រុសប៊ីនឡាឌិនអំពាវនាវឲ្យសម្លាប់ជនជាតិជ្វីហ្វ(អីុស្រាអ៊ែល)

ចែករំលែក៖

កូនប្រុសអតីតមេដឹកនាំក្រុមភេរវកម្មនៅលើពិភពលោក​អូស្មាប៊ិនឡាឌិន បានអំពាវនាវ ឲ្យកម្ទេច​អីុស្រាអែល​ហើយរំដោះប៉ាឡេស្ទីន។
នៅក្នុងឃ្លីបវីដីអូមួយដែលមិនបញ្ជាក់ពីពេលវេលាច្បាស់លាស់ដែលប្រកាសកាលពីថ្ងៃទី​១០ខែឧសភា លោក Hamza bin Laden កូនប្រុសអូស្មាប៊ិនឡាឌិន ពានអំពាវនាវដល់ក្រុមខ្មាន់កាំភ្លើង​អិស្លាមវាយប្រហារទៅលើក្រុមជនជាតិជ្វីហ្វ កម្ទេចអីុស្រាអ៊ែល រំដោះប៉ាឡេស្ទីន។
លោក Hamza bin Ladenបានអំពាវនាវក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរីសាមគ្គីប្រឆាំងរដ្ឋាភិបាលស៊ីរី ហើយក្រោយពេលផ្តួលរលំរដ្ឋាភិបាលស៊ីរីរួចមកគោលដៅគឺកម្ទេចអីុស្រាអ៊ែលបានយ៉ាងងាយស្រួល។
ស៊ីរីគឺជាទីតាំងដ៏ល្អបំផុតសម្រាប់វាយប្រហារទៅលើប្រទេសអីុស្រាអ៊ែលរំដោះប៉ាឡេស្ទីន​។​ ការអំពាវនាវរបស់​ Hamza bin Laden កើតឡើងក្រោយពេលប៉ុន្មានថ្ងៃដែលមេដឹកនាំ អាលកៃដា លោក​Ayman Al Zawahirk អំពាវនាវដល់ក្រុមភេរវកម្មសាមគ្គីគ្នា។
កន្លងមកកូនប្រុសរបស់អូស្មាប៊ិនឡាឌិនក៏បានស្នើរអាមេរិក ផ្តល់លិខិតមរណៈ​ក្រោយពេលឪពុករបស់ខ្លួនត្រូវកម្លាំងទាហានអាមេរិកបាញ់​សម្លាប់​នៅ​ក្នុ​ង​ប្រទេសប៉ាគីស្ថាន។
គេហទំព័រ​Wikileaksដែលជាស្ថាប័នតែងតែផ្សព្វផ្សាយព័ត៌មានសម្ងាត់​ ​បានផ្សាយលិខិតកូនប្រុសរបស់អូស្មាបិនឡាឌិន​ដែលបានផ្ញើរទៅកា​ន់​ស្ថា​នទូត​អាមេរិកនៅទីក្រុង​Riyadh ក្រោយរយៈពេល​៤ខែដែលឪពុករបស់ខ្លួនត្រូវទាហានអាមេរិកបាញ់សម្លាប់កាល​ពីឆ្នាំ​២០១១នៅភូមិគ្រឺះក្នុងប្រទេសប៉ាគីស្ថាន។
កូនប្រុសបិនឡាឌី​ឈ្មោះ​ Abdullah Bin Laden បានផ្ញើរលិខិតខាងលើទៅឲ្យអាមេរិកសុំផ្តល់លិខិតមរណៈដល់ឪពុករបស់ខ្លួន។ពេលនោះស្ថានទូតអាមេរិក​ពិតជាមា​ន​ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញលិខិតខាងលើ ប៉ុន្តែអាមេរិកក៏បានផ្ញើរតបទៅវិញផងដែរ។ អគ្គរដ្ឋទូតអាមេរិកពេលនោះលោក​Glen Keiser បានផ្ញើរលិខិតតបវិញ​ថា​«​យើងបានទទួលលិខិត​ខាង ស្នើរសុំឲ្យផ្តល់លិខិតមរណៈដល់ឪពុក ហើយអាមេរិកមិនឯកភាពផ្តល់លិខិតមរណនោះឡើយ៕​

image

ដោយ​ មែវ​ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print