ចិនបញ្ជូនយន្តហោះនាវាចម្បាំងបណ្តេញនាវាអាមេរិកចេញពីកោះលេខបូក

ចែករំលែក៖

នាវាចម្បំាងចិននិងយន្តហោះចម្បាំងជាច្រើនបានទៅបណ្តេញនាវាចម្បាំងអាមេរិកចេញពីកោះមានសណ្ឋានលេខបូកស្ថិតនៅប្រជុំកោះរបស់វៀតណាមកាលពីថ្ងៃទី១០ខែឧសភាឆ្នាំ២០១៦។
ក្រសួងការពារជាតិចិនបានឲ្យដឹងថាចិនបានបញ្ជូននាវាចម្បាំងយន្តហោះចម្បាំង២គ្រឿងយន្តហោះយាមល្បាតទៅបណ្តេញនាវាចម្បាំងរបស់អាមេរិកប្រភេទUSS William P. Lawrenceដែលកំពុងយាម
ល្បាតនៅក្នុងដែនសមុទ្រចិនភាគខាងត្បូង។ទន្ទឹមនឹងនោះចិនបានដាក់បន្ថែមនាវាយាមល្បាត៣គ្រឿងទៀតបំពាក់កាំជ្រួចមីស៊ីលនាំផ្លូវដើម្បីគំរាមនាវាអាមេរិកឲ្យចេញពីដែនសមុទ្រដែលចិនកំពុងតែគ្រប់គ្រង។
អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឲ្យដឹងថាការណ៍ដែលចូលឈ្លានពានខុសច្បាប់របស់នាវាចម្បាំងអាមេរិកនៅតំបន់សមុទ្ររបស់ចិនជាការឌឺដងមិនអាចទទួលយកបាន។មន្ត្រីចិនបានបញ្ជាក់ទៀតថាតើអាមេរិកចង់កកូរសមុទ្រចិនភាគខាងត្បូងដល់ណាទៀតដើម្បីផលប្រយោជន៍របស់ខ្លួនក្នុងពេលជាមួយគ្នានេះរដ្ឋមន្ត្រីការបរទេសអាមេរិកលោកចនឃើរីបានគេចមុខក្នុងការធ្វើអត្ថាធិប្បាយពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារ៉ាក់អូបាម៉ានៅតំបន់អាស៊ីនៅចុងខែឧសភានេះជាដំណើរទស្សនកិច្ចចុងក្រោយមុនបញ្ចប់អាណត្តិប្រធានាធិបតី។
នៅពេលនេះលោកបារ៉ាក់អូបាម៉ាបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនដែលជាផ្នែកមួយក្នុងគម្រោងដំណើរទស្សនកិច្ចមកអាស៊ីរបស់លោក។ដំណើរទស្សនកិច្ចរបស់លោកបារ៉ាក់អូបាម៉ាទៅកាន់ទីក្រុងហ៊ីរ៉ូសីុម៉ាគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកនៅក្នុងតំបន់អាស៊ីក្នុង
ចន្លោះពីថ្ងៃទី២០ដល់ថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៦ដោយលោកនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសវៀតណាមនិងទៅចូលរួមក្នុងជំនួបកំពូលក្រុមប្រទេសGនៅក្នុងប្រទេសជប៉ុន។
យោងតាមមន្រ្តីអ្នកនាំពាក្យសេតវិមានលោកបារ៉ាក់អូបាម៉ាអមដំណើរដោយលោកនាយករដ្ឋមន្រ្តីជប៉ុនសីុនហ្សូអាបេនឹងធ្វើដំណើរទៅកាន់ទីក្រុងហ៊ីរ៉ូសីុម៉ានៅថ្ងៃទី២៧ខែឧសភាដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការបន្តចក្ខុវិស័យដែលចង់ឃើញពិភពលោកមួយគ្មានអាវុធនុយក្លេអ៊ែរ។ចក្ខុវិស័យដែលលោកបាន
បង្ហាញឲ្យឃើញនៅក្នុងសុន្ទរកថានៅទីក្រុងប្រាកសាធារណរដ្ឋឆេកកាលពីឆ្នាំ២០០៩ដែលនាំឲ្យលោកបានទទួលរង្វាន់ណូបែលសន្តិភាព។
ទោះជាយ៉ាងណាលោកបារ៉ាក់អូបាម៉ានឹងមិនធ្វើការសុំទោសឬក៏បង្ហាញការសោកស្តាយណាមួយចំពោះការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុងហ៊ីរ៉ូសីុម៉ានេះទេ។នេះបើយោងតាមការឲ្យដឹងរបស់ទីប្រឹក្សារងខាងផ្នែកសន្តិសុខជាតិនៃសេតវិមាន។
គួរបញ្ជាក់ថាតាំងពីដើមរៀងមកសហរដ្ឋអាមេរិកតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវជំហរមួយថាការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុងហ៊ីរ៉ូសីុម៉ានិងណាហ្គាសាគីគឺជារឿងចាំបាច់ដើម្បីបញ្ចប់សង្រ្គាមលោកលើកទី២។ចាប់តាំងពីក្រោយសង្រ្គាមលោកលើកទី២មកគេមិនដែលឃើញមានប្រធានាធិបតីអាមេរិកណាមួយធ្វើដំណើរទៅកាន់ទីក្រុងដែលរងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនេះទេ។
គេនៅចាំបានថាលោកជីមីការទ័រធ្លាប់បានធ្វើដំណើរទៅកាន់ទីក្រុងហ៊ីរ៉ូសីុម៉ានេះម្តងកាលពីឆ្នាំ១៩៨៤ក៏ប៉ុន្តែនៅពេលនោះលោកបានចាកចេញពីតំណែងប្រធានាធិបតីអាមេរិករួចទៅហើយ។ដូច្នេះលោកបារ៉ាក់អូបាម៉ានឹងក្លាយជាប្រធានាធិបតីអាមេរិកលើកដំបូងបង្អស់ចាប់តាំងពីក្រោយសង្រ្គាមលោកលើកទី២ដែលធ្វើ
ដំណើរទៅកាន់ទីក្រុងហ៊ីរ៉ូសីុម៉ានៅក្នុងពេលកំពុងកាន់តំណែង។
ពីទីក្រុងតូក្យូលោកសីុនហ្សូអាបេបានប្រកាសស្វាគមន៍សេចក្តីសម្រេចរបស់លោកអូបាម៉ាដោយបានបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកទៅកាន់ទីក្រុងហ៊ីរ៉ូសីុម៉ានេះមានអត្ថន័យសំខាន់ខ្លាំងណាស់ហើយជាឱកាសមួយសម្រាប់ជប៉ុនក៏ដូចសម្រាប់អាមេរិកក្នុងការរំឭកវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះទាំងអស់ដែលបាត់បង់ជីវិតនៅក្នុងសង្រ្គាម៕

image

image

ម៉ែវសាធី

1111

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print