ប្រជាពលរដ្ឋទីទ័លក្រ៤០៥គ្រួសារ ទទួលអំណោយពីរាជរដ្ឋាភិបាលតាមរយ:មន្ទីរសង្គមកិច្ច អតីត:យុវជននិងយុវនិតិសម្បទានៅស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី៖ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តរតនគិរីជូនចំពោះប្រជាពលរដ្ឋជាជនចាស់ជរាស្ត្រីម៉េម៉ាយទីទាល់ក្រីចំនួន៤០៥គ្រួសារដែលប្រពលរដ្ឋមកពីឃុំចំនួន៦នៅក្នុងស្រុកលំផាត់ខេត្តរតនគិរី។

ដើម្បីជួយសម្រាលទុក្ខលំបាករបស់ពួកគាត់បានមួយរយៈពេលក្រោយពីទទួលរងគ្រោះដោយសារគ្រោះរាំងស្ងួត និងគ្រោះថ្នាក់ផ្សេងៗ ។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះដែរ លោកអភិបាលខេត្តបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំង៤០៥គ្រួសារ ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្នក្នុងការរស់នៅប្រចាំថ្ងៃដើម្បីជៀសវាងគ្រោះមហន្តរាយកើតឡើងដោយចៃដន្យ ថែទាំសុខកូនចៅ ក្មេងតូច។

រក្សាប្រភពទឹកដែលមានស្រាប់ឲ្យបានល្អដើម្បីធានាបាននូវការប្រើប្រាស់ ដោយឡែកអាជ្ញាធគ្រប់លំដាប់ថ្នាក់ត្រូវតែបន្តតាមដានអំពីស្ថានភាពការរស់នៅនិងសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសបញ្ហាទឹកប្រើប្រាស់ ។

អំណោយដែលផ្តល់ជូននាឱកាសនោះរួមមានក្នុងគ្រួសារទទួលបានអង្ករ៥០ គីឡូក្រាម មុងមួយ ភួយមួយ និងមីចំនួនមួយកេះ ៕

f3045e73-bea2-4107-a6fb-15e13cc11f81

df917017-d7ed-4462-9a42-74c7fe7809bb

c6e9816e-360e-4af0-a007-401d7a891df2

aa079a31-934c-4bb1-b9d2-498035d1949e

ដោយ៖ វុទ្្ធឦសាន្ត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print