យុវតីវ័យ១៧ឆ្នាំ ត្រូវបានជនល្មោភកាមវាយផ្តួលប៉ុនប៉ងចាប់រំលោភតែមិនបានសម្រេច

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យុវតីវ័យ១៧ឆ្នាំ ជាសិស្សវិទ្យាល័យទួលប្រាសាទត្រូវបានជនសង្ស័យជិះម៉ូតូសេ១២៥ ស៊េរី២០១៥ មកដេញតាមពីក្រោយ ពេលដែលយុវតីកំពុងធ្វើដំណើរទៅសាលារៀន ប៉ុន្តែសកម្មភាពវាយផ្តួលប៉ុនប៉ងចាប់រំលោភមិនបានសម្រេចដោយសារតែអ្នកភូមិរស់នៅក្បែរនោះលឺសូរសំលេងស្រែកឲ្យជួយ និងមានមនុស្សរត់ទៅមើលក៏បានជួយអន្តរាគមន៍ទាន់ពេលវេលា ហើយជនសង្ស័យក៏បានទាញម៉ូតូជិះគេចខ្លួនដោយសុវត្ថិភាព។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំចុះពីផ្លូវកែងទួលពង្រ ប្រហែលជិត១០០ម៉ែត្រ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នារីរងគ្រោះត្រូវបានស្គាល់ឈ្មោះថា គ.ធ.ត អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យទួលប្រាសាទ។ ក្រោយពីកើតហេតុយុវតីខាងលើបានភ័យខ្លាចយ៉ាងខ្លាំងពីសកម្មភាពរបស់ជនល្មោភកាមតែសំណាងល្អយុវតីរូបនេះបានរួចផុតពីក្រញាំដៃបិសាចតណ្ហា។

សមត្ថកិច្ចបានចុះមកដល់ទីតាំងកន្លែងកើតហេតុ និងធ្វើការសាកសួរទៅលើយុវតីរងគ្រោះដើម្បីកំណត់មុខសញ្ញាជនសង្ស័យ៕

រំលោភ១

677525c9-d0b6-473b-91aa-713bb1c91864

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print