ភ្នំពេញ៖ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានថ្លែងមុននេះបន្ដិចថា លោកនិងតែងតាំងលោក ហ៊ី សាយ ឡើងជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយាដីខេត្តសៀមរាប ជំនួសតំណែងលោក សែ សាមុត ដែលត្រូវទទួលភារកិច្ចថ្មី។
លោកទេសរដ្ឋមន្ត្រីក៏បានផ្តល់ជាដំណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាបផងដែរ មេតាជួយណែនាំបន្ថែមសហការ ដោយចាត់ទុកជាកូនចៅ ដើម្បីឲ្យមន្ត្រីរូបនេះបម្រើបងប្រកបដោយស្មារតីវិជ្ជាជីវៈចេះគោរព និងស្រឡាញ់ប្រជាជន៕
ដោយ៖ សុខ ខេមរា
...