ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី១២ ខែសីហា ឆ្នាំ២០២២នេះថា៖ ដោយអនុវត្តតាមយោបល់ ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរ សេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះស្រាវជ្រាវបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០ ១ករណីឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ក្នុងបទល្មើសជាក់ស្ដែង។
របាយការណ៍ដដែលបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ បានធ្វេីឡេីងកាលពីថ្ងៃទី១១ ខែសីហាម្សិលមិញនេះ នៅចំណុចក្រុមទី ០៧ ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ជនសង្ស័យចំនួន ០២នាក់នេះរួមមាន៖ ទី១-ឈ្មោះ ទិត ភ័ក្រ្ត ហៅឥណ្ឌា ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ និងទី២-ឈ្មោះ សំ ចំរើន ហៅប្រុស ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិតាតុក២ ឃុំមោង ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។
ចំណែកវត្ថុតាងចាប់យកបាន៖
១.ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំ នួន ០១កូនថង់ទម្ងន់១.៤២ក្រាម ទាំងសំបក(សង្ស័ យមានសារធាតុញៀន)។
២-ទូរសព្ទដៃចំនួន០១គ្រឿង
៣-បំពង់ជក់ចំនួន០១
៤-ដែកកេះចំនួន០១។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់នេះ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖សហការី