សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ដកហូតបានថ្នាំញៀននិងអាវុធកែឆ្នៃ១ដើម

ចែករំលែក៖

ខេត្តស្ទឹងត្រែង‌៖ អធិការដ្ឋាន‌នគរបាលក្រុងស្ទឹងត្រែងឡោមព័ទ្ធស្ទាក់ចាប់បានជនសង្ស័យម្នាក់ជាមួយនឹងថ្នាំញៀន១គ្រាប់ប្រភេទមេតមហ្វេតាមីននិងអាវុធកែឆ្នៃ១ដើមនៅវេលាម៉ោង១និង២៥នាទីយប់ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ។

លោក ឈូក កុម៉ុល់ អធិការក្រុងស្ទឹងត្រែងបានឲ្យដឹងថា ជនសង្ស័យ‌មានឈ្មោះ វាទ ប៊ុនណាង ភេទប្រុស‌ អាយុ២៦ឆ្នាំ នៅចំណុចក្នុងផ្ទះ ស្ថិតនៅភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង និងម្នាក់ទៀតឈ្មោះ ឆៃ រត់ គេចខ្លួនបាត់ស្រមោល។

លោកបន្តទៀតថា ជនសង្ស័យខាងលើកំពុងកសាងសំណុំរឿងបញ្ចូមទៅសាលាតំបូងចាត់ការទៅតាមនិតិវិធី។ ចំណែក‌ជនសង្ស័យ‌ដែលរត់គេចខ្លួននោះលោកបញ្ចាឲ្យកម្លាំងបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមចាប់ខ្លួនដើម្បីយកមកចាត់ការតាមច្បាប់៕

7fc54d71-77af-4c72-9cc4-aa85e93fce4e

de1514d3-7e9c-4d69-a92a-0494d10e835e

ដោយ៖ មាស សុផាត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print