រុស្ស៊ីត្រៀមវាយប្រហារដោយមីស៊ីលជាទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែន

ចែករំលែក៖

ក្រុមចារកិច្ចយោធាឯករាជ្យ បានឱ្យដឹងថា រុស្ស៊ីបានរក្សាទុក ប្រព័ន្ធមីស៊ីលការពារដែនអាកាស នៅក្នុងប្រទេសបែលឡារូស  ដើម្បីវាយប្រហារជាទ្រង់ទ្រាយធំទៅលើទីតាំងនានា ក្នុងប្រទេសអ៊ុយក្រែន។

គេហទំព័រ Hajun របស់ប្រទេសបែលឡារូស បានដកស្រង់ប្រភពព័ត៌មាន ពីក្រុមចារកិច្ចដែលបានឱ្យដឹងនៅថ្ងៃទី១៥ខែសីហាថា តាមរូបភាពផ្កាយរណបបង្ហាញឱ្យឃើញថា ឃ្លាំងអាវុធរបស់រុស្ស៊ីជាច្រើន បានប្រមូលផ្តុំនៅអាកាសយានដ្ឋានអន្តរជាតិ Ziabrovka នៅក្នុងប្រទេសបែលឡារូស មានចម្ងាយពី អ៊ុយក្រែន ៤០ គីឡូម៉ែត្រ ។
បែលឡារូសគឺជាប្រទេស គាំទ្ររុស្ស៊ីនៅក្នុងសង្គ្រាមវាយប្រហារអ៊ុយក្រែន ។ រូបភាពផ្កាយរណបថតនៅអាកាសយានដ្ឋាន បែលឡារូសបង្ហាញឱ្យឃើញថា រុស្ស៊ីត្រៀមវាយប្រហារ  ដោយមីស៊ីលជាទ្រង់ទ្រាយធំ ទៅលើទឹកដីអ៊ុយក្រែន  ក្នុងពេលដ៏ខ្លីខាងមុខ ។ កន្លងមក មិនទាន់មានមីស៊ីល មួយគ្រាប់ណាមួយ បានបាញ់ចេញពីប្រទេសបែលឡារូសនោះឡើយ។
រូបភាពផ្កាយរណបបង្ហាញឱ្យឃើញថា នៅអាកាសយានដ្ឋាន Ziabrovka មានប្រព័ន្ធមីស៊ីល ពី១០-១៤ប្រព័ន្ធមីស៊ីលប្រភេទ S-400 Triumph និងប្រព័ន្ធការពារដែនអាកាស Pantsir ព្រមទាំងប្រព័ន្ធរ៉ាដាប្រភេទ KASTA-2E2 និង 48Y6 Podlyot។
ក្រុមអ្នកឯកទេសបាន លើកឡើងថា ប្រសិនបើរុស្ស៊ីបើកការវាយប្រហារ  ដោយមីស៊ីលដែលមានកម្រិត ចំគោលដៅខ្ពស់ ទៅលើទីតាំងនៅក្នុងប្រទេសអ៊ុយក្រែន នឹងធ្វើឲ្យ ការខាតបង់កាន់តែច្រើន ហើយសង្គ្រាមនឹងកាន់តែតានតឹង ឡើង៕ ដោយធីរីណា

...


រូប​ថត​ :REUTERS​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print