ណាហ្គាវើលបេះដូងសប្បុរស ៖ ស្តង់ដារភាសាអង់គ្លេស មានភាពប្រសើរឡើងបន្ទាប់ពីមានកម្មវិធីប្រកួតប្រជែងសរសេរតែងសេចក្តីភាសាអង់គ្លេស

ចែករំលែក៖

ខេត្តកណ្តាល៖ ណាហ្គាវើលបេះដូងសប្បុរស បាននិងកំពុងយកចិត្តទុកដាក់លើការពង្រឹងស្តង់ដារភាសាអង់គ្លេសក្នងចំណោមកុមារកម្ពុជា។ ជាក់ស្ដែងនៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៦ ណាហ្គាវើលបេះដូងសប្បុរសបានរៀបចំកម្មវិធីប្រឡងសរសេរតែងសេចក្តីភាសាអង់គ្លេសជាលើកទី ២ សម្រាប់សិស្សអនុវិទ្យាល័យសម្តេច ហ៊ុន សែន ជ័យធំ ស្ថិតក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីពង្រឹងស្តង់ដារភាសាអង់គ្លេស និងជំនាញសរសេរដល់សិស្សានុសិស្ស។
លោក James Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមណាហ្គាវើល បានមានប្រសាសន៍ថា “ដោយទទួលបានជោគជ័យនៃការអនុវត្តកម្មវិធីសាកល្បងរបស់យើង ជាមួយសិស្សនៃវិទ្យាល័យសម្តេច ហ៊ុនសែន ព្រែកកំពឹស ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងឆ្នាំ ២០១៥ យើងបានលើកទឹកចិត្តសិស្សានុសិស្សឲ្យខិតខំរៀនសូត្រជាងមុនក្នុងគោលបំណងបំពេញនូវតម្រូវការភាសាអន្តរជាតិនេះដើម្បីអនាគតភ្លឺស្វាងរបស់ពួកគេ។ សិស្សានុសិស្សមានអារម្មណ៍រំភើបរីករាយដោយបានចូលរួមក្នុងកម្មវិធីរបស់យើង ពីព្រោះកម្មវិធីនេះបានពង្រឹងភាសាអង់គ្លេសរបស់ពួកគេជាពិសេសក្នុងការសរសេរឲ្យបានល្អប្រសើរ។ លទ្ធផលនៃកម្មវិធីប្រឡងនេះ គឺទទួលបានផ្លែផ្កាល្អ និងបានលើកទឹកចិត្តយ៉ាងខ្លាំង។ ក្នុងឆ្នាំ ២០១៦ នេះ យើងពង្រីកកម្មវិធីរបស់យើង ទៅសាលាអនុវិទ្យាល័យ ហ៊ុនសែន ជ័យធំ ក្នុងខេត្តកណ្តាល។ ប្រធានបទ គឺ “សារសំខាន់នៃឧស្សាហកម្មទេសចរណ៍នៅកម្ពុជា”។ មានសិស្សានុសិស្សប្រមាណ ៣០០ នាក់ ដែលបានចុះឈ្មោះដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីប្រឡងនេះ។ អ្នកឈ្នះនឹងទទួលបានរង្វាន់ជាទឹកប្រាក់។ កម្មវិធីនេះមានការទាក់ទាញសិស្សានុសិស្សយ៉ាងខ្លាំង ពីព្រោះវាជាកម្មវិធីថ្មីសម្រាប់ពួកគេ។ តាមរយៈកម្មវិធីប្រឡងសរសេរតែងសេចក្តីភាសាអង់គ្លេសនេះ យើងសង្ឃឹមថាវានឹងធ្វើឲ្យជំនាញសរសេររបស់ពួកគេកាន់តែប្រសើរឡើង”។
លោក សាត សាវឿន នាយកសាលាអនុវិទ្យាល័យសម្តេច ហ៊ុន សែន ជ័យធំ បានឲ្យដឹងថា “ភាសាអង់គ្លេសត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ និងទូទាំងពិភពលោក។ ដូចដែលយើងទាំងអស់គ្នាបានដឹង ពិភពលោកមានការប្រកួតប្រជែងយ៉ាងខ្លាំង។ សិស្សទាំងអស់ត្រូវតែបំពាក់បំប៉នខ្លួនឯងនូវចំណេះដឹងថ្មីពីពេលនេះតទៅ ដូច្នេះអាចប្រកួតប្រជែងក្នុងទីផ្សារការងារនាពេលអនាគតបាន។ ពិតប្រាកដណាស់ ភាសាអង់គ្លេស គឺជាកូនសោដ៏សំខាន់មួយដើម្បីទទួលបានចំណេះដឹងទាំងនេះ។ កម្មវិធីប្រឡងសរសេរតែងសេចក្តីភាសាអង់គ្លេសដែលបានរៀបចំ និងផ្តួចផ្តើមដោយណាហ្គាវើលបេះដូងសប្បុរស នឹងជួយដាស់តឿនសិស្សានុសិស្សអំពីសារសំខាន់នៃការពង្រឹងភាសាអង់គ្លេសរបស់ពួកគេ។ ខ្ញុំជឿថា សិស្សនឹងដឹងពីកម្រិតនៃភាសាអង់គ្លេសរបស់ខ្លួនបន្ទាប់ពីកម្មវិធីប្រឡងនេះរួច។ ការដឹងនូវចំណុចខ្សោយរបស់ខ្លួន មានសារៈសំខាន់ខ្លាំងណាស់ ព្រោះវានឹងជួយកំណត់នូវចំណុចខ្សោយរបស់ពួកគេផ្នែកភាសាអង់គ្លេសដើម្បីពង្រឹងនៅថ្ងៃអនាគត។ យើងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះណាហ្គាវើលបេះដូងសប្បុរសសម្រាប់ការរៀបចំ និងផ្តួចផ្តើមបង្កើតកម្មវិធីប្រឡងសរសេរតែងសេចក្តីភាសាអង់គ្លេសសម្រាប់សិស្សានុសិស្សរបស់យើង”។
ខា ស្រីនីច្ច សិស្សថ្នាក់ទី៩ “A” បាននិយាយថា “កម្មវិធីសរសេរតែងសេចក្តីភាសាអង់គ្លេសដែលបានរៀបចំដោយក្រុមហ៊ុនណាហ្គាវើល ពិតជាផ្តល់នូវការសាកល្បងសមត្ថភាពនៃជំនាញសរសេរតែងសេចក្តីភាសាអង់គ្លេសរបស់ពួកយើង។ និយាយដោយស្មោះត្រង់ទៅ យើងមិនបានចំណាយពេលវេលាច្រើនលើភាសាអង់គ្លេសនោះទេ។ ប៉ុន្តែថ្ងៃនេះមានការប្រកួតប្រជែង កម្មវិធីនេះលើកទឹកយើងឲ្យខិតខំរៀនភាសាអង់គ្លេសជាងមុនដើម្បីទាំងជីវិតការងារ និងការសិក្សារបស់យើងនៅសមហាវិទ្យាល័យនាពេលអនាគត។ ខ្ញុំពិតជារំភើបខ្លាំងណាស់ដែលបានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះ។ តាមរយៈកម្មវិធីនេះ ខ្ញុំអាចវាយតម្លៃសមត្ថភាពរបស់ខ្ញុំក្នុងការសរសេរតែងសេចក្តី ហើយខ្ញុំនឹងព្យាយាមអាន និងសរសេរបន្ថែមទៀតដើម្បីពង្រឹងជំនាញសរសេររបស់ខ្ញុំ។ យើងសូមអរគុណណាហ្គាវើលបេះដូងសប្បុរសខ្លាំងណាស់សម្រាប់ការផ្តួចផ្តើមរបស់ពួកគេដើម្បីលើកទឹកចិត្តពួកយើងឲ្យខិតខំរៀនភាសាអង់គ្លេស។ យើងសង្ឃឹមថា ណាហ្គាវើលបេះដូងសប្បុរសនឹងធ្វើកម្មវិធីនេះជាទៀងទាត់សម្រាប់ពួកយើងនាពេលអនាគត” ៕.

image image

ស​ ដារា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print