អំពើហឹង្សាក្នុងគ្រួសារប្តីក្រោយវាយប្រពន្ធបែកក្បាលនិងទាត់កូនអាយុ៥ឆ្នាំមួយជើង

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវប្តីក្រោយចិត្តអប្រិយវាយបែកក្បាលហូរឈាមស្រោចខ្លួន ហើយថែមទាំងដេញទាត់កូនស្រីអាយុ៥ឆ្នាំមួយជើងថែមទៀតផង ត្រូវបានប្រធានភូមិនិងអ្នកជិតខាងចាប់ឃាត់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ច បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦.៣០នាទីយប់ថ្ងៃទី១២ខែឧសភាឆ្នាំ២០១៦ នៅចំនុចបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិតាងួន សង្កាត់កាកាបខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះឈ្មោះ ស្រី សុភក្រ្ត័អាយុ ២៩ឆ្នាំ មុខរបរកាត់សំលៀកបំពាក់នៅផ្ទះ និងមានកូនចំនួន២នាក់ ទី១.ឈ្មោះឡេង មួយសីុម ភេទស្រី អាយុ ១១ ឆ្នាំ រៀននៅក្នុងអង្គការ លីកាដូ និងទី២.ឈ្មោះ ឡេង មួយលាង ភេទស្រី អាយុ ៥ឆ្នាំ ចំណែកជនបង្ករត្រូវជាប្តីក្រោយ ឈ្មោះ ឡេង សុភាក់ អាយុ ៣៣ឆ្នាំ មុខរបររត់កង់បីទាំង២នាក់មានទីលំនៅបន្ទប់ជួលភូមិកើតហេតុខាងលើ ។
តាមការរៀបរាប់ប្រាប់របស់ជនរងគ្រោះអោយដឹងថា រូបគាត់បានចាប់ដៃគ្នាជាមួយប្តីក្រោយរយៈពេល២ឆ្នាំហើយ គឺតាំងពីឆ្នាំ២០១៤មកម្លេះដោយមិនបានរៀបការទេ គ្រាន់តែសែនព្រេនប៉ុណ្ណោះ ។ ចាប់តាំងពីយកគ្នាជាប្តីប្រពន្ធមកប្តីនេះគាត់មិនដែលចេះរករឿងគាត់ទេ ទើបតែប្រហែលរយៈពេល១ខែចុងក្រោយនេះ ដោយសារតែរូបគាត់យកកូនស្រីប្តីមុនទាំង២មកនៅជាមួយ គឺប្តីចុងគាត់ចាប់ផ្តើមរករឿងវាយដុំគាត់ឥតល្ហែ ដោយបានវាយគាត់ចំនួន៦ដង បែកក្បាល៣ដងបូករួមទាំងលើកនេះផង ។ គាត់បានបន្តទៀតថា កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃកើតហេតុ ប្តីគាត់ខឹងនិងកូនស្រីទាំង២ ដោយចោទថាមាត់ឡូឡាថ្លង់ នៅមិនបាន រហូតដល់វេលាល្ងាចកើតហេតុខាងលើ ទើបមានការប្រតាយប្រតប់គ្នា បណ្តាលអោយរូបគាត់បែកក្បាល​ និងយកកន្ត្រៃចាក់ទៀតផង ។
ចំណែកខាងប្តីវិញបាននិយាយថា មូលហេតុដែលគាត់រករឿងរហូតជ្រុលអោយមានអំពើហឹង្សានេះ គឺមកពីប្រពន្ធរបស់គាត់ទំលាក់កូនដែលជាដំណក់ឈាមរួមជាមួយគាត់ចោលចំនួន២ដងរួចមកហើយ ដូច្នេះទើបធ្វើអោយគាត់ម៉ូមៅយ៉ាងដូនេះ ។
ក្រោយពេលកើតហេតុខាងជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងទេ គឺគ្រាន់តែសុំអោយខាងសមត្ថកិច្ចធ្វើការអប់រំ និងអោយជនបង្កធ្វើកិច្ចសន្យាតែប៉ុណ្ណោះ ហើយចាប់ពីពេលនេះតទៅរូបគាត់ឈប់រួមរស់នៅជាមួយគ្នាតទៅទៀតហើយ ៕

image image

សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print