តារាចំរៀងអ្នកស្រី​ ម៉េង​ កែវ​ ពេជ្ជតា​ អាចទើសចិត្ត​ ស្រគៀរត្រចៀក​ និងមជ្ឈដ្ឋានរិះគន់ពីភាពសិចសុីស្ទើរតែលេចចេញទាំងអស់របស់កញ្ញា​ ដានី​ ខ្វាន់​ ក៏បកស្រាយរិះគន់ទៅលើកញ្ញារូបនេះមួយទំហឹង

ចែករំលែក៖

ភ្នំពេញៈ​ តារាចំរៀងអ្នកស្រី​ ម៉េង​ កែវ​ ពេជ្ជតា​ អាចទើសចិត្ត​ ស្រគៀរត្រចៀក​ និងមជ្ឈដ្ឋានរិះគន់ពីភាពសិចសុីស្ទើរតែលេចចេញទាំងអស់របស់កញ្ញា​ ដានី​ ខ្វាន់​ ហើយប៉ះពាល់ដល់កិត្តិយស​សេចក្តីថ្លៃថ្នូររបស់តារាសិល្បះ​ ក៏បកស្រាយរិះគន់ទៅលើកញ្ញារូបនេះ​ ហើយ​ ដានី​ ខ្វាន់​នាងក៏តបមកវិញមួយទំហឹងរបៀបជាអាយ៉ៃឆ្លងឆ្លើយដាក់គ្នាតាមហ្វេសប៊ុក​ រហូតដល់ចោទថា​ គាត់(ម៉េង​ កែវពេជ្ជតា)សសៃរប្រសាទបណ្តាលមកពីប្តីវៃថែមទៀត។ តារាចំរៀងអ្នកស្រី​ ម៉េង​ កែវ​ ពេជ្ជតា​បានបន្តឆ្លើយតបទៅ​ កញ្ញា​ ដានី​ ខ្វាន់វិញបន្ថែមហើយធ្ងន់ៗបំផុត​ ដែល​ នគរដ្រេហ្គន​ សូមលើកយកទាំងស្រុងមកចុះដូចខាងក្រោមៈ
អស់ពេលពេញមួយថ្ងៃហើយដែលនាងនិងបងប្អូនបក្សពួកនាងអង្គុយជេរយើង ។ ជេរបានល្អ មិនហត់ មិនចេះខ្វះពាក្យ ។ ពិតជាកែមិនឡើងមែន ដូចពាក្យចាស់ពោលថា ” កុំពត់ស្រឡៅ កុំប្រដៅស្រីខូច ” ត្រឹមត្រូវណាស់ ។ នេះជាសណ្តានពិតរបស់នាងហើយ ។ នាងច្រលោតខឹង និងក្រពុលមុខខ្លាំងណាស់ ព្រោះមានគេទើសនាងច្រើន រួមទាំងយើងដែរ ។ ត្រូវហើយ យើងពិតជាទើស ពិតជាមិនសុខចិត្តដែលនាងយករូបភាព សកម្មភាពបែបនេះ មកសាបព្រួសលើឆាកសិល្បៈ យើងត្រូវតែទើស ! ហើយបើយើងទើសមែន តើវាយា៉ងមេ៉ច ?? នាងមានបញ្ហាអ្វីឬ ? នាងបានជេរចំអកអោយអ្នកសិល្បៈមិនរើសមុខ និងមហាជនថាគេច្រណែនព្រោះគ្មានរបស់ល្អបង្ហាញដូចនាង ? 😂 ម្តេចក៍ដឹង ? ម្តេចក៍នាងមានមោទនៈភាពនឹងខ្លួនឯងខ្លាំងម្ល៉េះ ? នាងភ្លេចគិតអ្វីម្យ៉ាងហើយថា រាងកាយក្លែងក្លាយបង្កប់ដោយជាតិគីមីរបស់នាង តើធ្វើម្តេចអោយពួកយើងច្រណែននាងកើតទៅ ? តែដែលគេមិនបង្ហាញនោះព្រោះខ្លួនប្រាណគេមានតម្លៃថ្លៃណាស់ មិនមែនអ្នកណាក៍ចេះតែមើល ចេះតែឃើញ ចេះតែប៉ះបានទទេរទទេរ ថោកៗដូចរបស់នាងឡើយ ។ នាង និងបងប្អូននាង បានដៀលមហាជនថា អត់ខួរ ខួរកំពិស ខួរបង្កង ។ មិនឆ្អែត នាងមកដៀលយើងថាសរសៃប្រសាទទៀត បុ៉ន្តែគឺនាងទៅវិញតើ ដែលគ្រប់គ្នាមើលឃើញថា ពួកនាងមិនមែនសរសៃប្រសាទទេ គឺឆ្កួតពេញទំហឹងតែម្តង ដោយសារក្នុងខ្លួននាងផ្ទុកដោយជាតិគីមីច្រើន ទើបធ្វើអោយនាងឆ្កួត ឆ្កួតនឹងចង់ល្បី ឆ្កួតនឹងសម្ផស្សសប្បនិមិ្មត ឆ្កួតនឹងតណ្ហា ឆ្កួតនឹងសម្ភារះលុយឡានបន្តិចបន្តួច ព្រោះបើមនុស្សល្អជា គេមិនធ្វើអាវា៉សែដូចដូចនាងឡើយ ។ ទស្សនៈលេលារបស់នាងដែលថា សិចសីុតែកាយដូចនាង វាល្អជាងអ្នកដែលស្លៀកពាក់ជិតតែ នឹងលើរង្គើរក្រោម ( នាងសរសេរ អង្គើរ ) ពិតមែនឬ ? បើអញ្ចងបងប្អូនស្ត្រីដែលស្លៀកពាក់ស្អាតៗបាំងបិទជិតសាច់នោះ សុទ្ធតែជាស្រីថោកទាបឬ ? ហើយស្លៀកដូចស្រាតរបៀបពួកនាងទើបថ្លៃថ្នូរមែនទេ ? ពេលឃើញសារ និងស្តាប់សម្តីនាងហើយ ទើបដឹងថានាងខុសគេ គ្មានកេរ្ត៍ខ្មាស់ ខ្វះកាសូត្ររៀន មានចំណេះតិច តែល្បិចច្រើន និងគ្មានជំនាញសិល្បៈអ្វីបន្តិចសោះ និយាយអោយងាយយល់គឺ មិនមែនជាតារា ឬជាអ្នកសិល្បៈអ្វីទាំងអស់ មិនដឹងថាពួកនាង ងើបពីភក់ជ្រាំណាមកទេ ។ ពាក្យសម្តីខ្វះសីលធម៌ ខ្វះភាពទទួលខុសត្រូវ មិនហា៊នទទួលការពិត បែរជាមកជេរប្រមាថ ទាំងក្តៅក្រហាយគ្មានមូលដ្ឋាន និងខំកកាយខ្មោចស្លាប់ជិត10ឆ្នាំហើយយកមកផ្ចាញ់ផ្ចាល់ទាំងដឹងរឿងមិនច្បាស់ មិនដឹងអ្នកណាលែងអ្នកណា ប្រឹង និយាយខុសការពិត ចាកប្រធានបទ ដែលទាំងអស់នេះគ្រាន់តែជាល្បិចអោយមហាជនភ្លេចមើលកំហុសនាង និងដើម្បីសម្រន់ភាពអាម៉ាស់ថ្នាក់ក្អួតឈាម ដែលត្រូវមហាជនកំពុងព្រួតគ្នាស្តោះទឹកមាត់ដាក់ចំកណ្តាលមុខពីគ្រប់ទិសបុ៉ណ្ណោះ ។ តែមិនថ្វី ពាក្យអសុរសទាំងបុ៉ន្មានដែលនាងជេរបង បងមិនទទួលទេ បងសូមជូនអោយពួកនាងទាំងអស់ ហើយបងក៍មិនខឹងនឹងនាងដូចគ្នា តែបងមានតែអាណិត និងអនិច្ចានាងទៅវិញដែលនាងខំលះបង់បង្ហាញកេរ្ត៍អស់បុ៉ណ្ណឹងហើយ បែរជាទទួលបានលទ្ធផលត្រូវមហាជនស្អប់ខ្ពើមយា៉ងអាមា៉ស់ទៅវិញ ។ ដច្នេះ បងជូនពរនាងៗសូមអោយបានជួបជីវិតថ្លៃថ្នូរជាងហ្នឹងបន្តិចទៅ កុំអោយគ្រាន់តែចេញមុខមកភ្លាម ត្រូវគេខាកស្តោះពេញពិភពលោកដូច្នេះ ពិតជាគួរអោយអាណិតណាស់ ។ ហើយសង្ឃឹមថា ប្រុសស្នេហ៍ឥតខាន់ស្លារាប់រយពាន់នាក់ដែលនាងបានជួបកន្លងមកនិងទៅអនាគត នឹងមិនធ្វើបាប វៃ៉តប់ ទះទាត់ធាក់ និងមិនលែងក្បាលនាងចោលដោយសារចរិតជាស្រីអាស ជាស្រីសោភិីនីរបស់នាងទៅចុះ អឺយ !!! បងប្អូន ពូមីង ពុកមែ៉ និងមិត្ត ជាទីគោរព ! សូមអធ្យាស្រ័យផងដែលនាងខ្ញុំប្រើពាក្យទាំងនេះ ។ មនុស្សដូចខ្ញុំ មិនដែលចូលចិត្តយកចំណុចខ្សោយអ្នកដទៃមកចាប់កំហុសគេទេ គឺមិនចង់ឡើយ តែក៍មិនអាចឈរមើល ឈរស្តាប់គេប្រមាថខ្លួនដែរ ។ ហើយនាងម្នាក់នេះពិតជាគ្មានចេតនាល្អទេ នាងបន្លំខ្លួនចូលមកក្នុងសិល្បៈក៍ព្រោះតែមានមហិច្ឆិតាផ្សេង ទើបនាងធ្វើអី្វហាក់ចង់បំពុល ពង្វក់មនុស្សប្រុស ពិសេសយុវជន អោយភ្លើតភ្លើនក្នុងអបាយ ។ កន្លងមកមហាជនភាគច្រើន គាត់តែងតែយល់ច្រលំលើអ្នកសិល្បៈ ពិសេសនារីៗ ។ គេមិនសូវអោយតម្លៃអ្នកសិល្បៈជាមនុស្សថ្លៃថ្នូរ អស្ចារ្យដូចប្រទេសដទៃទេ ។ គេចាត់ទុកស្ត្រីសិល្បៈដូចជាផ្កាសំរាប់ហិតលេងរួចក៍គ្រវែងចោល ។ រហូតគេមិនហា៊នរៀបការជាមួយទេបើនាងជាអ្នកសិល្បៈ ។ គេចាត់ទុកពិភពសិល្បៈជាកន្លែងដែលងាយចេញចូលហើយងាយល្បី ងាយរកលុយ មិនបាច់ចេះអីក៍បានអោយតែហា៊នបញ្ចេញ ។ អ្នកខ្លះចាត់ទុកសិល្បៈជាកន្លែងរកសីុផ្លូវភេទ ខ្លះទៀតមើលមកពិភពសិល្បៈគឺងឹតឈឹងតែម្តង នៅមានច្រើនទៀត ដែលទស្សនះអវិជ្ជមាននេះ កើតចេញពីពួកអាត្មានិយមមួយក្តាប់តូចហ្នឹងដែលខ្លះក៍ជាសិល្បៈ ហើយខ្លះមិនមែនជាអ្នកសិល្បៈតែមកលួចសំងំពួនក្រោមផ្លាកសិល្បៈ តោងទាមដូចឈ្លើង ដូចចៃ ដូចដង្កូវ ចាំខាំបឺតជញ្ជក់យកឈាម យកផលពីសិល្បៈ ធ្វើអោយពិភពសិល្បៈទាំងមូល ស្ទើរតែអស់សោភ័ណ្ឌភាព អស់គុណតម្លៃ និងភាពថ្លៃថ្នូរពីក្នុងចិត្តមហាជន គឺសិល្បៈសល់តែសាច់ដែលស្អុយរលួយ និងក្លិនអសោចបញ្ច្រាសខ្យល់ ទៅដល់ត្រង់ណា គេមើលងាយត្រង់ហ្នឹង ។
រៀមច្បងសិល្បៈ ជាទីគោរព ! បងប្អនសិល្បៈករ សិល្បៈការិនីទាំងអស់ជាទីស្រលាញ់ ! ល្មមហើយ ដល់ពេលហើយ ដែលយើងត្រូវធ្វើការបោសសម្អាតបញ្ចប់ភាពកខ្វក់ទាំងនេះ ។ សូមបងប្អូនចូលរួមទាំងអស់គ្នាដើម្បីអោយមហាជនគាត់មើលឃើញ និងចែកអោយដាច់ថាណាមួយជាផ្កា ណាមួយជាលាមកពិតប្រាកដ ។ ភាពថោកទាបដែលបង្ករឡើងដោយជនឆ្លៀតឱកាសមួយក្តាប់តូចនេះត្រូវតែបំបាត់អោយបាន យើងត្រូវតែរៀបចំផ្ទះយើងឡើងវិញ ត្រូវតែបង្ហាញអោយភ្នែកមហាជនមើលឃើញថាពិភពសិល្បៈខ្មែរពិតជាល្អផូរផង់ភ្លឺថ្លា ចាំងចែងដូចសម័យបុព្វកាល ។ អ្នកសិល្បៈ ត្រូវពេញដោយសមត្ថភាពពិតប្រាកដ ហើយពិសេសត្រូវអោយគេដឹងថា ស្ថាប័ណ្ណសិល្បៈ ក៍មានក្រមសីលធម៌ស្អាតស្អំ និងបទបញ្ជាផ្ទៃក្នុង ដូចស្ថាប័ណ្ណដទៃដែរ ។ យើងត្រូវបង្កើនចំណេះដឹងផ្នែកសិល្បៈអោយបានច្រើន ដើម្បីបង្កើនទំនុកចិត្តដល់មហាជន និងទស្សនិកជន ។ ទន្ទឹមនឹងនេះដែរ នាងខ្ញុំតំណាងអោយសិល្បៈករ សិល្បៈការិនីទូរទាំងប្រទេស សូមធ្វើការសំណូមពរដល់លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មេត្តាជួយអន្តរាគមន៍ដល់សមាគន៍សិល្បៈខ្មែរក្នុងការចាត់វិធានការស្របច្បាប់ទៅលើបុគ្គលអសីលធម៌ម្នាក់ នេះដើម្បីទុកជាគំរូផង ។ សូមអគុណ និងសូមគោរពជូនពរលោកជំទាវ រដ្ឋមន្ត្រី និងឯកឧត្តម សូមមានសុខភាពល្អ និងមានជោគជ័យគ្រប់ភារកិច្ច ។ គោរពជូនពរពុកមែ៉ មីងពូ បងប្អូនទាំងក្នុងនិងក្រៅប្រទេស ជាពិសេស មិត្ត ដែលជួយការពារនាងខ្ញុំដែលត្រូវនាងទំនើងនេះជេរប្រមាថនាងខ្ញុំ សូមអោយលោកអ្នកជួបតែសេចក្តីសុខសុភមង្គលនិងសម្បូរសប្បាយតទៅ ៕​

image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print