លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន : មានសំណួរពាក់ព័ន្ធទៅនឹងសារសំខាន់នៃការចាក់វាក់សាំងកូវីដ-១៩ ដូសជំរុញនេះ

ចែករំលែក៖

ភ្នំពេញ : នៅរាជធានីភ្នំពេញថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា, ៖ សំណួរពាក់ព័ន្ធទៅនឹងសារសំខាន់នៃការចាក់វាក់សាំងកូវីដ-១៩ ដួសជំរុញនេះ ខ្ញុំសូមជម្រាបជូនថា ខ្ញុំតែងបានពន្យល់ជារឿយៗរួចមកហើយ អំពីសារសំខាន់នៃការទទួលយក ដូសជំរុញ (ទី៣ ទី៤ និងទី៥) តែដើម្បីឆ្លើយតបទៅនឹងសំណួរដែលបានលើកឡើងរបស់អ្នកសារព័ត៌មាន បន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសប្រគល់សញ្ញាបត្រជូន ដល់និសិត្ស នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដោយមានការអំពាវនាវដ៏ទទូចសូមឱ្យប្រជាពលរដ្ឋនាំគ្នាទៅ ចាក់វ៉ាក់សាំងកូវឹង-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា ខ្ញុំសូមអនុញ្ញាតធ្វើការឆ្លើយតប និង ជម្រាបរំលឹកជូនឡើងវិញថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទី៣ ទី៤ និងទី៥) នឹងជួយដល់ការបង្កើត និងរក្សាកងការពារដែលយើងហៅថាអង់ទីគ័រនៅក្នុងសរីរាង្គមនុស្ស នៅក្នុងកម្រិតដែលអាចជួយកាត់បន្ថយបាន ជាអតិបរិមានូវភាពធ្ងន់ធ្ងរនៃការវាយលុកពីជំងឺកូវីដ-១៩ផង ជួយកាត់បន្ថយបានជាអតិបរិមានូវអត្រាចូលសម្រាក ពេទ្យ និងសេចក្តីស្លាប់ផង។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីនបានបន្តថា, វាក់សាំងកូវីដ-១៩ គឺជួយអាយុជីវិតមនុស្ស និងកាត់បន្ថយបានយ៉ាងច្រើននូវមហន្ត រាយសុខភាពសាធារណព្រមទាំងចូលរួមធ្វើឱ្យសង្គមអាចដំណើរការក្នុងប្រក្រតីថ្មីមាននិរន្តរភាព ជម្រុញ កំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិតាមរយ:ការដំណើរការឡើងវិញនូវធុរកិច្ចនានា និងទំនាក់ទំនង បម្លាស់ប្តូរពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេសផងដែរ។
លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា, សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តទៅតាមការ អំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយនាំគ្នាចូលរួមស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដួសមួល ដា្ឋន និងដូសជំរុញ (ទី៣ ទី៤ និងទី៥) នៅពេលដល់វេនចាក់ឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ “៣ការពារ និង៣កុំ” បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលឡើងវិញនូវវីរុសកូវីដ-១៩ ចូលរួមចំណែកកាត់បន្ថយ ផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ឆ្ពោះទៅរកការលើកតម្កើងសុខភាពល្អទាំងអស់គ្នា និងរក្សានិរន្តន៍ ភាពនៃការរស់នៅប្រចាំថ្ងៃក្នុងប្រក្រតីភាពថ្មីរបស់បងប្អូន ជាមួយនឹងការរៀនរស់នៅជាមួយនឹងវត្តមានវីរុស កូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់លើសុខភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ របស់ក្រុមគ្រួសារ និង សហគមន៍។
ជាចុងក្រោយលោកស្រីវេជ្ជបណ្ឌិតក៏បានបន្តថា, ខ្ញុំសូមជូនពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ទទួលបាននូវសុខភាពល្អ ចៀសផុតនូវជំងឺដង្កាត់ ផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩។ សូមអរគុណច្រើន ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print