បុរសម្នាក់ជាមន្រ្តីសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌមានជ័យ បានជិះម៉ូតូបុកម៉ូតូគេពីក្រោយបណ្ដាលឲ្យសន្លប់ស្តូកស្តឹងនៅនឹងកន្លែងហើយកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ មន្រ្តីសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌមានជ័យម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូពីក្រោយ បណ្ដាលឲ្យសន្លប់ស្តូកស្តឹងនៅនឹងកន្លែង ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវវែងស្រេងទល់មុខនិងទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលសន្លប់ស្តូកស្តឹងនៅនឹងកន្លែងនោះមានឈ្មោះ ទូច មុន្នី អាយុ៣៦ឆ្នាំ ជាមន្រ្តីសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌមានជ័យ ធ្វើដំណើរដោយជិះម៉ូតូហង់ដាឌ្រីម ពាក់ស្លាកលេខ កណ្តាល1F3481 បានប៉ះជាមួយនឹងម៉ូតូម៉ាកខ្លិច ពាក់ស្លាកលេភ្នំពេញ1AQ1828ធ្វើដំណើរដោយស្រ្តីម្នាក់(រងរបួសស្រាល)។

បើតាមសាក្សីពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា ម៉ូតូទាំងពីរបានធ្វើដំណើរស្របគ្នាក្នុងទិសដៅពីលិចមកកើតតាមបណ្ដោយផ្លួវវេងស្រេង ខណះមកដល់ចំណុចកើតហេតុ ស្រី្តដែលបើកបរម៉ូតូម៉ាកខ្លិចនោះបានបត់ស្តាំបំណងចូលផ្លូវបេតុងតូច ដោយពុំបានអោយសញ្ញា ក្រោយមកស្រាប់តែបុរសរងគ្រោះជិះម៉ូតូហង់ដាឌ្រីមខាងលើ បានមកបុកពីក្រោយ ហើយដួលបោកខ្លួនត្រឡប់ត្រលិន បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹងនៅនិងកន្លែងតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះនិងធ្វើការវាស់វែងនិងយកម៉ូតូទាំងពីរគ្រឿងនោះទៅរក្សាទុកនៅអធិការដ្ឋាននគរបានខណ្ឌមានជ័យ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕​

image

image

image

image

image

ដោយ៖ ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print