មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃឃាត់ខ្លួនជនជាតិស្បែកខ្មៅ៣នាក់​ ករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិស្បែកខ្មៅ៣នាក់ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃឃាត់ខ្លួន​ កាលពីវេលាម៉ោង១៧ម៉១៥នាទីថ្ងៃទី១៣​ ខែឧសភា​ ឆ្នាំ២០១៦ ​។

ការឃាត់ខ្លួននេះ​ ធ្វើឡើងបន្ទាប់ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន បាន​សហការ​ជា​មួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វាំង កុសល នាយរងមន្ទីរ​ និងដោយបានការអនុញ្ញាតិពីលោក សៀង សុខ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឆែឆេរលំ​នៅ​ដ្ឋានផ្ទះ​លេខ៤៤៥ ផ្លូវលេខ៥៥បេតេ ភូមិ ត្នោតជ្រុំ សង្កាត់ បឹងទំពុន ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ហើយក៏ឈានដល់ឃាត់ខ្លួនជនសង្ស័យជាជនជាតិនីហ្ស៊េរីយ៉ា ចំនួន៣នាក់ (ភេទប្រុស) ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀនខុសច្បាប់ ។

ក្នុងនោះសមត្ថកិច្ចពុំបានរកឃើញវត្ថុតាងអ្វីទេ។ ចំពោះជនសង្ស័យទាំង​៣នាក់ ប្រគល់ឲ្យកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនយកទៅចាត់ការបន្ត ហើយការឆែកឆេរបញ្ចប់នៅវេលា​ម៉ោង​១៨និង​៣០​នាទីនាថ្ងៃខែឆ្នាំដដែល៕​

image

image

image

ដោយ៖​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print