អូបាម៉ារីករាយអស់ពីចិត្តនៅស្រុកកំណើតឪពុក

ចែករំលែក៖

កាលពីយប់ថ្ងៃទី​២៤ខែកក្កដា លោកអូបាម៉ា​​ពិសារភោជនីហារជាមួយមហាគ្រួរសារបង្អូននៅក្នុងប្រទេសគេនយ៉ា។ នេះជាដំណើរទស្សនកិច្ចទៅកាន់ប្រទេសនេះជាលើកដំបូងហើយក៏ជាលើកចុងក្រោយក្នុងតំណែងប្រធានាធិបតីអាមេរិក ទៅកាន់ស្រុកកំណើតរបស់ឪពុក។

យន្តហោះដឹកលោកអូបាម៉ា​បានចុះចត់នៅអាកាសយានដ្ឋានទីក្រុង គេនយ៉ាងកាលពីរសៀល​ថ្ងៃទី​២៤ខែកក្កដា ។ នៅយប់នោះលោកបានចូលរួមពិសារអាហារជាមួយមហាគ្រួសារបង្អូន​ក្នុងប្រទេសគេនយ៉ា។ ក្នុងពេលពិសារអាហារលោកអូបាម៉ាបានជួបជាមួយស្ត្រីវ័យចំណាស់ម្នាក់​ដែលលោកហៅថាលោកយាយ ឬ ​Mama Sarah ដោយសារតែលោកយាយជាអ្នកចិញ្ចឹមបីបាច់​ឪពុករបស់លោកដែលបានស្លាប់ហើយនោះ។

ក្នុងដំណើរទស្សនកិច្ចរយពេល​២ថ្ងៃ លោកអូបាម៉ានឹងជួបពិភាក្សាជាមួយប្រធានាធិបតី​គេនយ៉ា​លោក​ Uhuru Kenyatta និងមន្ត្រីជាន់ខ្ពស់នៅក្នុងជួរដ្ឋាភិបាល។ តាមគម្រោងនៅក្នុងជំនួបនោះលោកនិងពិភាក្សាអំពីពាណិជ្ជកម្ម សេដ្ឋកិច្ចវិនិយោគ។ ក្រៅពីនេះបញ្ហាប្រឆាំងក្រុម​ភេរវ​កម្មគឺជាប្រធានបទដ៏សំខាន់មួយ​ក្នុងការទប់ស្កាត់ក្រុមភេរវកម្មនៅទ្វីបអាហ្វ្រិក៕

1-1437799960

2-1437799974

...

President Obama attends a private dinner with family members at his hotel restaurant after arriving in Nairobi July 24, 2015.  REUTERS/Jonathan Ernst
President Obama attends a private dinner with family members at his hotel restaurant after arriving in Nairobi July 24, 2015. REUTERS/Jonathan Ernst

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print