ខ្លាំងមែនលោក ដួង ឆាយ កូនប្រុសឧកញ៉ាដួង ងៀប ចេញពីគុក ប្រព្រឹត្តតែបទល្មើសដដែលមិនរាងចាល

ចែករំលែក៖

ភ្នំពេញ: ដួង ឆាយ កូនសំណព្វចិត្ត ឧកញ៉ាដួង ងៀប ដែលទើបចេញពីគុក ក្នុងករណីប្រព្រឹត្តបទល្មើសមិនបានបុ៉ន្មានផង នៅតែមានសារជាតិជាឈាមខ្លា កាចសហាវឆេវឆាវបង្ករហឹង្សាបន្តទៀត ប៉ះចំកូនឧកញ៉ាមានឥទ្ធិពលដែរ មានអីត្រូវកម្លាំងអាវុធឃាត់ខ្លួនយកទៅសាកសួរកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៣ខែមេសាឆ្នាំ២០១៥ ជិតវិមានឯករាជ្យ ក្នុងខណ្ឌដូនពេញ ករណីប្រើហឹង្សាលើដៃគូជន្លោះ។ សង្ឃឹមថាសមត្ថកិច្ចដំណើរការនិតិវិធីក្នុងបទល្មើសនេះប្រកបដោយតម្លាភាព ពីព្រោះជនសង្ស័យរូបនេះ ពិតជាមានភាពគឃ្លើននឹងផ្លូវច្បាប់ ដោយមិនរាងចាល ធ្វើអោយសង្គមស្អប់ខ្ពើមបំផុត។ គេបានរាយការណ៍ផងដែរថា កន្លងទៅដួងឆាយក្នុងនាមជាជនជាប់ចោទដេកក្នុងគុកPJ បានប្រើទូរស័ព្ទគំរាមមកសមត្ថកិច្ច ជនរងគ្រោះករណីប្រពន្ធរបស់ខ្លួនចាប់បុគ្គលិកបំរើការងារលក់ដូរក្នុងហាង ដោយចោទថាលួចសំភារះ តែការពិតជននេះចូលចិត្តចាយលុយ ប្រើទម្លាប់អសីលធម៍មកលើអ្នកដទៃ។ ចាំមើលករណីប្រព្រឹត្តបទល្មើសមិនរាងចាលដដែលបែបនេះពីកូនអ្នកមានទ្រព្យនឹងចរិកមិនថ្លៃថ្នូរនេះចៀសផុតពីសំណាញ់ច្បាប់ទេ។

11130245_748505271936512_4238762217474161185_n11146202_748505301936509_5258251302779163848_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print