កាលពីថ្ងៃទី២៤ខែកក្កដា មេដឹកនាំគីមជុងអ៊ុនបានផ្តល់តួនាទីទទួលខុសត្រូវសំខាន់ក្នុងការអភិវឌ្ឍន៍រូបភាពផ្ទល់ខ្លួនឲ្យទៅប្អូនស្រីជាអ្នកមើលការខុសត្រូវ។
សារព័ត៌មានអង្គគ្លេសបានផ្សាយថា ការតែងតាំងដំណែងសំខាន់ដល់ប្អូនស្រីឈ្មោះKim Yo Jong ឲ្យកាន់តំណែងជាប្រធានប្រព័ន្ធផ្សព្វផ្សាយរបស់បក្សពលករកូរ៉េខាងជើង មានន័យថាប្អូនស្រីគឺជាអ្នកនាំពាក់ផ្ទល់របស់គីមជុងអុន។
សកម្មភាពខាងលើបានបង្ហាញយ៉ាងច្បាស់ថា ប្អូនស្រី គីមយូជុង កាន់តែលេចថ្លោជាងមុននៅក្នុងសង្គម ទទួលបានការចាប់អារម្ភយ៉ាងខ្លាំងពីគ្រប់ទិសទីជុំវិញពិភពលោក។ កន្លងមកមានព័ត៌មានចាមអារ៉ាមថា ប្អូនស្រីលោក គីមជុងអុន បានរៀបការជាមួយកូនប្រុសទីពីររបស់អនុប្រធានបក្សពលករកូរ៉េខាងជើងលោក Choe Ryong Hae កាលពីដើមឆ្នាំ២០១៥នេះ។
មិនខុសពីបងប៉ុន្មាននោះឡើយ នាង Kim Yo Jong ធ្លាប់បានទៅរៀននៅសាលាដែលមានភាពល្បីល្បាញក្នុងប្រទេសស្វិស មុនពេលត្រឡប់មកប្រទេសវិញ។ សារព័ត៌មាន Guardian បានផ្សាយថា ក្រៅពីប្អូនស្រីលោក គីមជុងអុន គ្មានការជឿជាក់ទៅលើបុគ្គលណាផ្សេងឡើយ៕