បុរសជនជាតិថៃម្នាក់ខំស្កាត់មករកប្រពន្ធ និងកូនដល់ស្រុកខ្មែរមិនឃើញតូចចិត្តចងករសម្លាប់ខ្លួន

ចែករំលែក៖

កំពង់ធំៈ​ មានការភ្ញាក់ផ្អើលមួយកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ដោយសារបុរសជនជាតិ ថៃម្នាក់បន្ទាប់ពីខំស្កាត់មកពីស្រុកថៃដល់ស្រុកខ្មែរដើម្បីរកប្រពន្ធនិងកូនមិនឃើញ បានសម្រេចចិត្តចងករធ្វើអត្តឃាតខ្លួន។
​ករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិថ្មី ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ ជនរងគ្រោះ ឈ្មោះ នាយ សំភីន ហៅ ផាក ណាត់ ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិថៃ រស់នៅភូមិពីរ ឃុំណងវែង ស្រុកគោកឃ្លង ខេត្តស្រះកែវ
​បើតាមប្រភពពត័មានពីសមត្ថកិច្ច បានប្រាប់​ នគរដ្រេហ្គន​ ថាៈ​ ជនជាតិថៃដែលមកចងករធ្វើអត្តឃាតខាងលើនេះ ធ្លាប់បានស្រលាញ់គ្នាជាមួយនារីខ្មែរម្នាក់ឈ្មោះ ញាំ សុភា អាយុ៣០ អស់រយៈពេលជាច្រើនឆ្នាំមក
ខណៈពេលដែលនាង សុភា ទៅធ្វើជាកម្មករនៅប្រទេសថៃ រហូតបានកូនស្រីម្នាក់ជាចំណងដៃ​ នាងឈ្មោះ អូត ភីន អាយុ៧ឆ្នាំ និងធ្លាប់នាំគ្នាមកលេងម្តាយនៅស្រុកខ្មែរ ហើយក៏ត្រឡប់ទៅប្រទេសថៃ ។ នៅមុនថ្ងៃកើតហេតុបើតាមការរៀបរាប់ឲ្យដឹងពីជនរងគ្រោះ មុនពេលធ្វើអត្តឃាតប្រាប់ថា ពួកគេទាំងពីរនាក់បានឈ្លោះប្រកែកគ្នាហើយប្រពន្ធក៏បាននាំកូនចុះចោលបាត់ពុំឃើញ​ត្រឡប់ទៅផ្ទះវិញ ស្មានថាប្រពន្ធនាំកូនមកផ្ទះ
ម្តាយរបស់នៅភូមិឃុំខាងលើ រូបគេឈ្មោះ នាយ សំភីន ហៅ ផាក ណាត់ បានធ្វើដំណើរពីប្រទេសថៃ ស្កាត់មកប្រពន្ធនៅផ្ទះ ម្តាយក្មេកឈ្មោះ ណុច យ៉ា អាយុ៦១ នៅភូមិកើតហេតុកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ មិនឃើញតូចចិត្តក៏លួចចងករធ្វើអត្តឃាតនៅលើផ្ទះម្តាយក្មេកកាលពីយប់ទាបភ្លឺឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ។ តបន្ទាប់មកសមត្ថកិច្ចបានចុះមកធ្វើកោសលវិច្ឆ័យ​ រួចក៏បានធ្វើកំណត់ហេតុប្រគល់សាកសពអោយទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕​

image image image image

ដោយ​ប៊ុន រិទ្ធី

...

1111
​​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print