ខេត្តកណ្តាល: នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំលោកស្នងការរងជាច្រើនរូបនាំយកថវិកាចំនួន៥០០០ដុល្លាសហរដ្ឋអាមេរិក ប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ពិសេសចូលរួមអបអរសាទរខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងគ្រោះមហន្តរាយផ្សេងៗ”។
ឱកាសននេះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណដល់ លោកស្នងការនគរបាលខេត្តកណ្ដាល និងមន្ត្រីក្រោមឱវាទ ដែលបានចំណាយថវិកាចំនួន៥០០០ដុល្លា និងពេលវេលា នាំយកមកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នៅពេលនេះ ។
លោក ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលបន្តថា ថវិកាដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបតាមតម្រូវការចាំបាច់ សម្រាប់ទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាខេត្តកណ្តាល ជួយដល់បងប្អូនប្រជាពលរដ្ឋក្រីក្រជួបការលំបាក និងគ្រោះមហន្តរាយផ្សេងៗ៕
ដោយ : សិលា