ភ្នំពេញះ ដើម្បីលើកកំពស់លើបញ្ហាបរិស្ថាន អនាម័យ សោភ័ណភាពរួមក្នុងបរិវេនផ្សារអូរឬស្សីអោយស្របតាមគោលការណ៍សាលារាជធានីភ្នំពេញ នឹងជាទីក្រុងស្អាត នៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥ គណៈកម្មការផ្សារអូរឬស្សីបានរៀបចំអោយក្រុមការងារដឹកនាំបុគ្គលិកផ្នែកអនាម័យផ្សារបានទៅទស្សនៈកិច្ចសិក្សាដកយកនូវបទពិសោធន៍ការងារនៅផ្សារទំនើប AEON ។ ក្នុងនោះបុគ្គលិកនិមួួយៗក៏ទទួលបាននូវថវិកាឧបត្ថម្ភចំនួន៣០០០០រៀល ជាមួយសំភារមួយចំនួនទៀត ដូចជាបំពង់ហឺតមួយ ថង់ Eco-bagមួយ ផងដែរ ។ គណៈកម្មការផ្សារអូរឬស្សីសង្ឃឹមថា បុគ្គលិកទាំងអស់នឹងទទួលយកនូវបទពិសោធន៍ការងារផ្នែកសំអាតអនាម័យពីផ្សារទំនើបនេះ ធ្វើយ៉ាងណាយកមកបំពេញការងារតាមតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវដើម្បីអោយផ្សារអូរឬស្សីមានអនាម័យ បរិស្ថាន សោភ័ណភាពល្អប្រសើរ៕
ស សម
...