ភ្នំពេញ៖ យុវជនម្នាក់បានជិះម៉ូតូម៉ាក CBR លឿនជ្រុលបុករ៉ឺម៉កលក់ភេជ្ជះពេញទំហឹងបណ្តាលឲ្យរងរបួស្រាលនិងរងារខូចខាត កាលពីវេលាម៉ោង២និង៤០នាទីរំលងអាធ្រាតថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅចំនុចមុខស្ថានីយ៍តេលា តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយសារតែរ៉ឺបត់បកក្រោយមិនបានប្រុងប្រយ័ត្ន។
តាមសាក្សីនៅកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរ៉ឺម៉កលក់ភេជ្ជះ២នាក់ប្តីប្រពន្ធឈប់លក់នៅកន្លែងការដ្ឋានជួសជុលស្លាកសញ្ញាចរណ៍ផ្លូវបន្ទាប់ពីលក់រួចក៏បានបត់បកក្រោយទៅលិចដោយមិនបានមើលភ្លាមនោះស្រាប់តែមានយុវជនម្នាកជិះម៉ូតូម៉ាក CBR ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1CH-8330 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត ក៏ជ្រុលបុកពេញទំហឹង បណ្តាលឲ្យរងរបួសស្រាលនិងរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលដោយភាគីខាងម្ចាស់រ៉ឺម៉កលក់ភេសជ្ជះបានសងទៅលើម្ចាស់ម៉ូតូចំនួន ១០០ដុល្លារដើម្បីបញ្ចប់រឿង៕




ដោយ៖ សុខាសែនជ័យ
...