សាលាឧទ្ធរណ៍បដិសេធ លើបណ្តឹងសុំនៅក្រៅឃុំ របស់លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រ មណ្ឌលសៀមរាប គណបក្សសង្គ្រោះជាតិ

ចែករំលែក៖

ភ្នំពេញៈ​ សភាសើុបសួរសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី១៧ ឧសភា ២០១៦ បានបើកសវនាការអសាធារណៈ លើបណ្ដឹងសុំនៅក្រៅឃុំរបស់លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលសៀមរាប ។ សវនាការអសាធារណៈរយះពេលខ្លី លោក ភូ ពៅស៊ុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសបដិសេធលើបណ្តឹងសំុនៅក្រៅឃុំ ពោលគឺតំកល់នូវការឃុំខ្លួនរបស់ចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញដដែល ។ លោក អ៊ុំ សំអាន ត្រូវបានចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ចំនួន២បទល្មើស ១.បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ( បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និង២.បទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៥និង៤៩៦នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥ ដល់ថ្ងៃទី១០ មេសា ឆ្នាំ២០១៦ ៕​

image image

ដោយ​ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print