មិនមែនជារឿងធម្មតា លោកផ្កាយពីរ កែវ ប៊ុនណាច អនុប្រធាននាយកដ្ឋាននគរ បាលប្រឆាំងបទល្មើសសេដ្ឋក្រសួងមហាផ្ទៃមានមហិច្ឆិតាធំធេង រហូតដាក់ពាក្យ ស្នើសុំទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាថ្នាចង់បានតំណែងជាអគ្គស្នងការរងនគរបាលជាតិ បន្ទាប់ពីគាត់មានអតីតភាព ការងារជានាយនគរបាលចំនួន៤ឆ្នាំ នៅក្នុងអង្គភាពនាយកដ្ឋាននគរ បាលប្រឆាំង បទល្មើសសេដ្ឋក្រសួងមហាផ្ទៃ ។
ពាក្យស្នើសុំនេះ លោកកែវ ប៊ុនណាច បានធ្វើឡើង កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ តាមរយៈលោក ជា សុមេធី លោក អិុន បូរ៉ា និង លោក ម៉ក់ ជីតូ ប៉ុន្តែករណីនេះមិនដឹងថា លោកកែវ ប៊ុនណាចទទួលបានលទ្ធផល វិជ្ជមានក្នុងតំណែងនេះឬមួយយ៉ាងណានោះទេ? ខណៈគាត់អតីតភាពការងារគ្រាន់ជ ជាជំនួយការលោក ជា សុមេធី ក្រោយមក៏ឡើងអនុប្រធាននាយកដ្ឋាន ហើយតំណែង បានលឿនរហ័ស ទើបគាត់មានមហិច្ឆិតាស្នើសុំឡើងជាអគ្គស្នងការរងនគរបាលជាតិ បន្ត ។
ក្នុងពាក្យស្នើសុំ លោកផ្កាយពីរ កែវ ប៊ុនណាច បានលើកឡើងពីសមត្ថភាពការងារ ដាក់ជូនសម្តេចក្រឡាហោម ស ខេង ត្រង់ ថា គាត់បានទៅសិក្សាភាសាអង់គ្លេសនៅសហរដ្ឋអាេមរិកជំនាញប៉ូលិស Singgapore AFP នៅប្រទេសថៃឡង់ដ៍ ។ នាយនគរ បាលជាច្រើនរិះគន់ទៅលើពាក្យស្នើសុំនេះ ដោយចាត់ទុកថា លោកកែវ ប៊ុនណាច មិន បានគិតមើលគ្រប់ជ្រុងជ្រោយពីអតីតភាពការងាររបស់នាយនគរបាលជាច្រើនទៀត ដែលមានប្រវត្តិការងារ តស៊ូ លះបង់ ពលីគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងអង្គ ភាព ពិសេសនាយនគរបាលខ្លះ បំពេញការងារស្ទើរតែពាក់កណ្តាលជីវិតទៅហើយ ដូចជាមិនមានមហិច្ឆិតា លោភលន់ ក្នុងកម្រិតនេះទេ ។ ពិសេសថ្នាក់លើពិតជាបាន មើលឃើញពីបុគ្គលិកលក្ខណៈ អតីតភាពការងាររបស់ថ្នាក់ក្រោម មិនមែនខ្លួនចង់ បានតំណែងនេះ តំណែងនោះ តាមទំនើងចិត្តនឹកឃើញនោះឡើយ ។
លោកកែវ ប៊ុនណាច កន្លងទៅសូម្បីតែក្នុងតំណែងជាជំនួយការ លោកជា សុមេធី អតីតអគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទ ល្មើសសេដ្ឋ គឺមិនត្រូវបានថ្នាក់លើប្រើប្រាស់ និងមានទំនុកចិត្តពីលោក ជា សុមេធី នោះឡើយ ចុះហេតុអ្វីក៏គាត់នៅតែមានមោទនភាព មហិច្ឆិតា ក្នុងតំណែងដ៏ខ្ពង់ខ្ពស់ ហួសមត្ថភាព និងមិនមានអតីតភាពការងារ ? ៕