ទីក្រុងញូវយ៉ក : នៅវេលាម៉ោង៥:២២នាទីល្ងាចថ្ងៃទី២៣កញ្ញានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជេីញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ចាកចេញពីទីក្រុងញ៉ូវយ៉កឆ្ពោះទៅកាន់ប្រទេសគុយបាដែលមានរយៈពេលហោះហេីរជាង៣ម៉ោង។
សម្តេចតេជោ ហ៊ុនសែន ក៏សូមជូនពរប្រមុខដឹកនាំនិងគណ:ប្រតិភូទាំងអស់មានសុខសុវត្ថិភាពក្នុងការធ្វេីដំណេីរទៅកាន់ប្រទេសគុយបា។
សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុនសែន មានទំនាក់ទំនងរវាងកម្ពុជានិងគុយបា ក្នុងរយៈពេល៦២ឆ្នាំ ។
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, ក្នុងរយៈពេល៦២ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជានិងគុយបាខ្លួនខ្ញុំបានរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងនេះអស់រយៈពេល៤៣ឆ្នាំ(1979.2022)គឺស្មើនឹង២/៣នៃការធ្វើដំណើរទាំងមូល។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងបន្តថា, ទស្សនកិច្ចចុងក្រោយរបស់ខ្ញុំធ្វើឡើងនៅឆ្នាំ២០០០។២២ឆ្នាំក្រោយខ្ញុំធ្វើទស្សនកិច្ចសាជាថ្មីម្តងទៀតក្នុងគោលបំណងពង្រឹងចំណងមិត្តភាពដែលមានស្រាប់ឱ្យកាន់តែរឹងមាំ
ថែមទៀត។
សម្តេចតេជោ សូមអរគុណប្រជាជនគុយបាដែលបានជួយ
ដល់ប្រជាជនកម្ពុជាក្នុងពេលដែលយើងជួបការលំបាកបំផុតក្រោយការដួលរលំរបបប្រល័យពូជសាសន៍ប៉ុល ពត។(ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕
ដោយ : សុខ ខេមរា