លោកបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ពី អ្នកវិភាគវិទ្យាសាស្ត្រ និងវិភាគសុីអារម្មណ៍ !

ចែករំលែក៖

ភ្នំពេញ ដោយក្នុងមួយរយៈនេះមានការធ្វើអត្ថាធិប្បាយជាហូរហែរក្នុងន័យអវិជ្ជមានដោយបុគ្គលនយោបាយមួយចំនួន ពាក់ព័ន្ធនឹងការជ្រើសរើសបេក្ខជនបន្តវេន្តរបស់គណបក្សប្រជាជនកម្ពុជាឥតឈប់ឈរ រួមទាំងក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌផងដែរ។

ដូច្នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត យុវជនបន្តវេន សូមបញ្ចេញទស្សនៈផ្ទាល់ខ្លួនពាក់ព័ន្ធនឹងអ្នកវិភាគនេះ  ជូនលោកតាលោកយាយ លោកអ៊ុំ ពូមីង បងប្អូនបានស្តាប់ និងធ្វើការវិនិច្ឆ័យ ដែលអ្នកវិភាគត្រូវបានចែកជា២ប្រភេទ

. ភាពខុសគ្នារវាងការវិភាគបែបវិទ្យាសាស្រ្ត និងការវិភាគបែបស៊ីអារម្មណ៍

. ការបន្តវេន្តក្នុងវង្សត្រកូលអ្នកនយោបាយត្រូវបាន «ក្រុមអ្នកវិភាគបែបស៊ីអារម្មណ៍» គេនាំគ្នាលើកឡើងមកជជែកគ្នាមិនចេះដាច់ បើទោះបីក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌក៏ដោយ

តាមរយះឃ្លីបវីដេអូមួយ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត ហើយ ជាយុវជនបន្តវេន របស់គណបក្សប្រជាជនកម្ពុជាបានថ្លែងថា៖  «អ្នកវិភាគបែបស៊ីអារម្មណ៍» គឺគេកំណត់លទ្ធផលចុងក្រោយ តាមការចង់បានរបស់គេ គេមិនខ្វល់ពីបញ្ហានោះទេ, ពោលគឺខុសពីអ្នកវិភាគបែបវិទ្យាសាស្រ្ត ដែលគេប្រមូលទិន្នន័យគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើការវិភាគ និងទាញការសន្និដ្ឋាន មានហេតុផលត្រឹមត្រូវ តាមបែបវិទ្យាសាស្រ្ត។

តាមរយៈវិដេអូរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដដែល បានបង្ហាញនៅលើបណ្តាញសង្គមបានលើកឡើងថា «មានអ្នកវិភាគបែបស៊ីអារម្មណ៍ គឺយកអារម្មណ៍របស់ខ្លួនឯងដើម្បីបញ្ចេញលទ្ធផល ហើយយកការស្រាវជ្រាវដើម្បីបង្រ្គប់កិច្ច ចំពោះអ្នកវិភាគស្រាវជ្រាវបែបវិទ្យាសាស្រ្ត គេអត់ដឹងលទ្ធផលយ៉ាងម្តេចទេ អាចមានការសន្និដ្ឋានខ្លះគឺគេទៅយកទិន្នន័យផ្លូវការទាំងអស់មកវិភាគ»

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអះអាងយ៉ាងដូច្នេះថា «នៅលើពិភពលោកនេះ មិនមែនជារឿងចម្លែកទេ ដែលកូនចៅរបស់អ្នកនយោបាយ បានទទួលយកអាជីពជាអ្នកនយោបាយហើយ ពេលខ្លះបានក្លាយទៅជាប្រធានាធិបតី នាយករដ្ឋមន្រ្តី ឬជាសមាជិកសភា ឬកាន់តួនាទីនៅក្នុងរដ្ឋ ឥឡូវវាមានអីខុសដែលមនុស្សនៅក្នុងវង្សត្រកូលអ្នកនយោបាយ ចាប់អាជីពជាអ្នកនយោបាយ មានអីខុសសម្រាប់មនុស្សនៅក្នុងអាជីពអ្នករកស៊ី អ្នកធុរកិច្ច ចាប់អាជីពជាអ្នកធុរកិច្ច តើវាមានអីខុស បើឪពុកម្តាយជាទាហាន ជាប៉ូលិសដែលកូនមកចង់ចូលទាហាន ប៉ូលិស មានអីខុស យើងចូលតាមនិតីវិធី ឲ្យតែត្រូវតាមគោលការណ៍ហើយខ្ញុំដែលទទួលបានជាបេក្ខជន ជាបេក្ខភាពបន្តទៅថ្ងៃមុខ គឺគ្មានអីខុសពីគោលការណ៍ ដែលបានអនុវត្តនៅក្នុងប្រទេសយើង»

សូមបញ្ជាក់ថា៖ យុវជនបន្តវេន លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជា មេបញ្ជាការ កងទ័ពជើងគោក ពោរពេញដោយ សមត្ថភាព ចំណេះដឹង បទពិសោធន៍ គុណធម៌សច្ចធម៌ ស័ក្តិសម ជាយុវជនបន្តវេន សម្រាប់ដឹកនាំប្រទេស កាន់រីកចម្រើន រក្សាបាននូវសន្តិភាព ជូនប្រទេសជាតិ ប្រជាពលរដ្ឋ ខុសពីអ្នកនយោបាយ វិភាគសុីអារម្មណ៍ ដេកសុបិន្តឃើញតែបានកាន់នាយករដ្ឋមន្ត្រី ទាំងខ្លួនអត់មានយុវជនបន្តវេន ក្រាញននៀលកាន់បក្ស បក្ខពួក តែមួយក្រុម បង្កើតតែព័ត៌មានក្លែងក្លាយ បំប៉ោង បំភ្លៃ បំផ្លើស ព័ត៌មាន គ្រប់វិធីសាស្ត្រ ចុងក្រោយ អ្នកវិភាគសុីអារម្មណ៍ ត្រូវសាបទឹកមាត់ជាងទឹកទន្លេទៅទៀត

...

ដោយ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print