អ្នកទេសចរជាង ១៤ម៉ឺន៣ពាន់នាក់ មកទស្សនា នៅប្រាសាទអង្គរវត្ដ នាពិធីបុណ្យភ្នុំឆ្នាំ២០២២ សម្រាប់រយ:ពេល ៣ថ្ងៃ !

ចែករំលែក៖

ខេត្តសៀមរាប មន្ដ្រីនៃមន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិដែលដើរកំសាន្ដនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប នាថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំ២០២២ មានចំនួនប្រមាណ ១៤៣,៤៧០នាក់។ នេះបើយោងតាមអង្គភាព មន្ទីរព័ត៌មានខេត្តសៀមរាប សូមគោរព សូមរាយការណ៍ជូន លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

យោងតាមរបាយណ៍ការណ៍របស់មន្ទីទេសចរខេត្ដសៀមរាប បានបង្ហញថា ក្នុងនោះ អ្នកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ដែលដើរកំសាន្ដនោះ មានចំនួនប្រមាណ ១៤០,០០០ នាក់ ជាភ្ញៀវទេសចរមកពីតាមបណ្តាខេត្ត ដែលស្មើប្រមាណ ៥៥៦០% ពោល ៧០,០០០នាក់ ទៅ៨០,០០០នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណ:គ្រួសារ។របាយការណ៍បន្ថែមថា រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៨៥,០០០នាក់  រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ ,៦០០នាក់  តំបន់ទន្លេសាបមានចំនួនប្រមាណ,៥០០០នាក់ សហគមន៍ទេសចរណ៍អេកូទេសចរណ៍និងតំបន់ផ្សេងៗមានចំនួនប្រមាណ ៣៥,៤០០នាក់។របាយការណ៍បន្ថែមទៀតថា ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ,៤៧០នាក់។ ក្នុងពិធីបុណ្យជាតិនេះអ្នកទេសចរបានសម្ដែងការសប្បាយរីករាយក្នុងការដើរកំសាន្ដនៅរមណីយដ្ឋានអង្គរ ព្រោះបានខកខានចំនួនពីរឆ្នាំកន្លងមក ដោយសារការរីករាលដាល់នៃជំងឺកូវីដ១៩។ ដំណើរកំសាន្ដបានសប្បាយនាឆ្នាំនេះបង្ហាញថា រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ខ្ពស់ចំពោះផ្លូវថ្នល់ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំ ពួកគេងាយស្រួល ក្នុងការធ្វើដំណើរទេសចរណ៍។

  

អ្នកទេសចរបានលើកឡើងដូចគ្នាថា ពួកគាត់ដើរកំសាន្ដជាច្រើនកន្លែង ជាពិសេសនៅប្រាសាទអង្គរមានការជួយសម្រួលសណ្ដាប់ធ្នាប់ល្អពីមន្ដ្រីសណ្តាប់ធ្នាប់អាជ្ញាធរជាតិអប្សរា ខណ:ដែលអ្នកដំណើរកំសាន្ដនៅប្រាសាទអង្គរវត្ដ នាឆ្នាំនេះកើនឡើងគួរឱ្យកត់សំគាល់ ។ពួកគាត់បន្ដថា ការកំសាន្ដនៅខេត្ដសៀមរាបមានកន្លែងទស្សនាជាច្រើន ដែលរំពឹងថា ប្រជាពលរដ្ឋនៅមូលដ្ឋាន ទទួលបានចំណូលច្រើនពីវិស័យទេសចរណ៍នេះ។ អ្នកទេសចរ ដែលដើរទៅទស្សនាច្រើននៅខេត្ដសៀមរាប ដោយសារប្រទេសជាតិមានសន្ដិភាព មានសណ្តាប់ធ្នាប់ល្អ និងមានការអភិវឌ្ឍ ល្អប្រសើរ ទើបធ្វើឱ្យមានកំណើននូវវិស័យទេសចរណ៍នេះ៕

...

ដោយ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print