ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤នាក់​ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ១ករណីទូទាំងប្រទេស​នៅថ្ងៃទី២៦ កញ្ញាម្សិលមុិញនេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១ករណី ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែកញ្ញាម្សិលមិញនេះ​ ។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០២២។ 

របាយការណ៍​ដដែល​បន្តថា​ ក្នុងចំណោមជនសង្ស័យចំនួន ៤នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់​មនុស្ស​ ៤នាក់។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែកញ្ញា រួមមាន៖ 

-កេតាមីន(Ke) ស្មេីនិង​ ៣,៥៣ក្រាម ។

-អុិចស្តាសុី(mdma) ស្មេីនិង​ ២,៦៣ក្រាម ។

-កញ្ឆា ស្មេីនិង​  ៨,៤៩ក្រាម ។

ជាក់ស្ដែង​ក្នុងប្រតិបត្តិការបង្រ្កាបនោះ​ជាលទ្ធផលខាងលើ នគរបាល​មន្ទីរ​ប្រឆាំងគ្រឿងញៀន​ ៖ ជួញដូរ ១ករណី ឃាត់​មនុស្ស​ ៤នាក់ ចាប់យកKe ៣,៥៣ក្រាម, MDMA ២,៦៣ក្រាម និងកញ្ឆា ៨,៤៩ក្រាម ៕

រូបភាពចាស់ ៖ ជាឯកសារ

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print