ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់មេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ នៅរសៀលថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសព្រុយយណេដារូសាឡឹម។
ដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ នៅប្រទេសព្រុយណេដារូសាឡឹម មានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីបង្កើនភាពជិតស្និទ្ធ និងជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន នឹងជួបប្រជុំការងារទ្វេភាគីជាមួយមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ, ជួបសវនាការជាមួយរដ្ឋមន្រ្តីការពារជាតិ, ចូលបង្គំគាល់ព្រះចៅស៊ុលតង់ និងទស្សនកិច្ចនៅទីតាំងមួយចំនួនទៀត នៃអង្គភាពប្រភេទទ័ព ៕
...
ដោយ : សុខ ខេមរា