រថយន្តនីសាន់បើកបរមិនប្រុងប្រយ័ត្នជ្រុលបុករថយន្តហាយឡែនឌ័រ២គ្រឿង រងការខូចខាតផ្នែកខាងមុខ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកបររថយន្តម៉ាកនីសាន់រវល់តែមើលអ្នកធ្វើដំណើរជាមួយគ្នាអង្គុយវិលមុខក្អួតចង្អោរ ពេលងាកមកវិញក៏រ៉េចង្កូតបុករះរថយន្តម៉ាកហាយឡែនឌ័រ២គ្រឿងដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា ចំពីមុខយ៉ាងពេញទំហឹងបណ្ដោល ឲ្យរងការខូចខាតផ្នែកខាងមុខទាំងសងខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខហាងលក់សម្ភារបុណ្យ យីហោ ឧត្តម ឧត្តម នៅតាមបណ្ដោយផ្លូវ១៨២ ស្ថិតក្នុងសង្កាត់វាល់វង ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរស២នាក់ធ្វើដំណើរដោយរថយន្តម៉ាកនីសាន់ ពណ៌ទឹកប៊ិច ពាក់ស្លាកភ្នំពេញ2Y-9040 ជារបស់ក្រុមហ៊ុន លក់ថ្នាំលាបផ្ទះ ម៉ាក Desfoyaux Cambodia បើបរក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចមុខហាងលក់សម្ភារបុណ្យ យីហោ ឧត្តម ឧត្តម បុរសម្នាក់ដែលរួមដំណើរជាមួយមានអាការៈវិលមុខ ក្អួតចង្អោរ រួចបុរសអ្នកបើកបានងាកមើល ពេលដែលងាកមកវិញក៏វាកអើ ជ្រុលទៅបុករថយន្តហាយឡែនឌ័រ២គ្រឿងដែលធ្វើដំណើរទិសដៅបញ្ច្រាស់គ្នា ដែលដំបូងជ្រុលទៅបុករថយន្តម៉ាកហាយឡែនឌ័រ១គ្រេឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2T-9082 បណ្ដាលឲ្យរងការខូចខាតចំហៀងឆ្វេងបន្តិច គេចផុត រួចបន្តទៅបុករថយន្តហាយឡែនឌ័រ១គ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AG-2497 ចំពីមុខពេញទំហឹងបណ្ដាលឲ្យខូចខាតផ្នែកខាងមុខទាំងស្រុង។ ហើយក្នុងហេតុការណ៍នេះគឺបណ្ដាលឲ្យក្មេងប្រុសម្នាក់ដែលជិះរថយន្តហាយឡែនឌ័រ ពណ៌ស រងរបួសពកក្បាលបន្តិច និងមិនបង្ករឲ្យមានអ្នកផ្សេងទៀតរងរបួសឡើយ។

ក្រោយពេលកើតហេតុកម្លាំងនគរបាលចរាចរណ៍ខណ្ឌ៧មករាបានចុះធ្វើវាស់វែង ដល់កន្លែងកើតហេតុភ្លាមៗ ។ បច្ចុប្បន្នរថយន្តទាំង៣គ្រឿងត្រូវបានកម្លាំងជំនាញនាំមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕

4aaa7155-37bd-42a2-9929-44e042164d31

3e4560bd-a2c7-4efe-9ad6-4740801cbc53

2a4dacc5-9021-4c89-9c3d-1570aad415ba

e500fcf7-58c9-4dfe-b2f2-9b0c2611e7c7

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print