រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំស្តីពីការវិនិយោគរោងចក្រកែច្នៃសំរាមទៅជាថាមពលអគ្គិសនីក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន CNEPG របស់ចិនជំនាញខាងកែច្នៃសំរាមទៅជាថាមពលអគ្គិសនី ស្តីពីការវិនិយោគរោងចក្រកែច្នៃសំរាមទៅជាថាមពលអគ្គិសនីក្នុងរាជធានីភ្នំពេញ។ សាលារាជធានីភ្នំពេញ ប្តេជ្ញារៀបចំគ្រប់គ្រងបញ្ហាសំរាមនេះឲ្យបានល្អប្រសើរ ស្របតាមគោលការណ៍ ៣-២-១ របស់រដ្ឋបាលរាជធានីភ្នំពេញ។

ជាជំហានបន្តទៅទៀត សាលារាជធានីភ្នំពេញមានការងារចំនួន ២ចំណុចត្រូវធ្វើការ៖

ទី១-រដ្ឋបាលរាជធានីភ្នំពេញ និងសហការជាមួយក្រុមហ៊ុន ដើម្បីបង្កលក្ខណងាយស្រួលជាមួយស្ថាប័នផ្សេងៗ សម្រាប់ការចាប់ផ្តើមមួយដ៏ប្រសើរ។

ទី២-ទាំងរដ្ឋបាលរាជធានីភ្នំពេញ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ត្រូវទៅសិក្សាដោយផ្ទាល់នៅរោងចក្រក្រុមហ៊ុន CNEPG ប្រទេសចិន ដើម្បីមានមូលដ្ឋានក្នុងសម្រេចចិត្ត និងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល។

សាលារាជធានីភ្នំពេញប្តេជ្ញាថា យ៉ាងយូរ ៦ខែទៀត ការងារនេះនិងមានផ្លែផ្កា បញ្ហាសំរាមក្នុងរាជធានីភ្នំពេញក៏ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ទីក្រុងក៏កាន់តែមានសោភណភាពល្អ៕

13240068_568564963324260_5864262301908729925_n

13254029_568564933324263_3525643529525612262_n

13265978_568564943324262_2564960105753125396_n

13267787_568564986657591_4295253544586896507_n

13267810_568564973324259_8596749943266591232_n

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print