ស្ត្រីម្នាក់រត់ទៅប្តឹងអាជ្ញាធរអោយជួយដោះស្រាយជម្លោះលែងលះគ្នាមិនទាន់ដាច់ស្រេច បែរជាលោកប្តី នាំស្រីចូលដេកក្នុងផ្ទះ

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីម្នាក់រត់ទៅប្តឹង អាជ្ញាធរសង្កាត់ចោមចៅ បន្ទាប់ពី កើតរឿងទំនាស់ វិវាទក្នុងគ្រួសារ ហើយឈានទៅរក ការលែងលះគ្នា តែមិនទាន់ដាច់ស្រេចផង បែរជាខាងលោកប្តី នាំស្រីក្មេងចូលដេកដល់ក្នុងផ្ទះ អត់ទ្រាំនូវទង្វើរបស់លោកប្តីមិនបាន ហាក់បីដូចជាបញ្ឈឺពេក ក៏ទៅប្តឹង អាជ្ញាធរបន្ថែមទៀតជាថ្មី ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦​ នៅសង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែន​ជ័យ។

ស្រ្តីខាងលើ មានឈ្មោះ ឃឹម ស្រីតូច អាយុ៣៦ឆ្នាំ ចំណែកលោកប្តី មានឈ្មោះ សុខ កាលីន អាយុ៤៥ឆ្នាំ មុខរបរគ្មាន មានកូន២នាក់ ប្រុសម្នាក់ ស្រីម្នាក់ មានទីលំនៅ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិក្របាក់ ឃុំអង្គប្រាសាទ ស្រុកគីរីវង្ស ខេត្តតាកែវ ។

តាមការរៀបរាប់ ពីស្រ្តីខាងលើ បានឲ្យដឹងថា គាត់បានរៀបការត្រឹមត្រូវ តាមច្បាប់ តាមប្រពៃណី មានមេបាចាស់ទុំដឹងឮ អស់រយះពេល១៦ឆ្នាំមកហើយ មានទាំងកូនចំនួន២នាក់ ជាចំណងស្នេហ៍ តែដោយមួយរយះចុងក្រោយនេះ ដោយសារការរស់នៅ មិនចុះសម្រុងគ្នា កើតមានទំនាស់ក្នុងគ្រួសារ ឈានទៅដល់ប្តឹងលែងលះ តែមិនទាន់បានសម្រេច បន្ទាប់ពី ខាងប្រុសចេះតែគេចវេស អាជ្ញាធរហៅមកសម្របសម្រួល ក៏មិនចូលខ្លួនដោះស្រាតបំភ្លឺ ហើយស្រ្តីជាប្រពន្ធ ក៏មិននៅផ្ទះ រត់ទៅ ស្នាក់នៅជាមួយម្តាយ ឯស្រុកកំណើត នៅយប់ថ្ងៃទី១៨ ខែឧសភា នេះលោកប្តី បែរជាយកស្រីក្មេងចូលដេកដល់ក្នុងផ្ទះ ។

ក្រោយពីដឹងថា ប្តីនាំស្រីថ្មីមកចូលផ្ទះ ខណៈដែល ជម្លោះប្តីប្រពន្ធ ដោះស្រាយរឿងលែងលះមិនទាន់ដាច់ស្រេច ក៏រត់ទៅប្តឹងអាជ្ញាធរ សង្កាត់ចោមចៅសារជាថ្មីដើម្បីសុំអោយជួយដោះស្រាយ ។

សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print